
ក្រុមហ៊ុន Toyota បានបញ្ចេញរថយន្តអគ្គិសនី bZ4X ដែលបានធ្វើការអាប់ដេតថ្មី ដំឡើងចម្ងាយបើកបរដល់ឆ្ងាយជាងគេនៅក្នុងប្រទេសជប៉ុន និងសាកភ្លើងលឿនថែមទៀតផង។
ចម្ងាយបើកបររបស់ EV នេះ ត្រូវបានបង្កើន ២៥ភាគរយ បើប្រៀបធៀបស៊េរីមុន ពោលគឺអាចបើកបរដល់ចម្ងាយ ៧៤៦គីឡូម៉ែត្រ រាល់ពេលសាកពេញម្តង។ ចំពោះការសាកភ្លើងវិញ ចំណាយពេលត្រឹមតែ ២៨នាទីប៉ុណ្ណោះ ក្នុងការសាកពី ១០ ទៅ ៨០ភាគរយ។
Toyota bZ4X ស៊េរីថ្មីនេះ មកជាមួយជម្រើស option ២ គឺ Z ឬ G។ សម្រាប់ bZ4x Z មានតម្លៃចាប់ពី ៣៦០០០ដុល្លារឡើងទៅ។
គួររំលឹកថា កាលពីដើមឆ្នាំ Toyota ក៏បានបញ្ចេញ bZ4X ថ្មីនៅតំបន់អឺរ៉ុប ដែលបានបង្កើនចម្ងាយបើកបរដល់ ៥៧៣គីឡូម៉ែត្រ ការឌីហ្សាញផ្នែកខាងក្នុងកាន់តែទាក់ទាញ និងបន្ថែមមុខងារថ្មីៗ។
ចំណែកនៅអាមេរិកវិញ Toyota បានបញ្ចេញ BZ 2026 ដោយដកអក្សរ 4X សម្រាប់ទីផ្សារអាមេរិក ប៉ុន្តែរក្សារូបរាងជា bZ4X ដដែលទេ ជាមួយចម្ងាយបើកបរ ៥០៥គីឡូម៉ែត្រ និងមានរន្ធដោត NACS ដែលអាចសាកនៅចំណតសាកភ្លើង Tesla បាន៕