បញ្ហានៅពេលដែលអ្នកបើករថយន្តរហូតដល់អស់សាំង | ចំណេះដឹងយានយន្ត

[​ចំណេះដឹងយានយន្ត] រថយន្តចំហេះក្នុងគឺត្រូវការប្រេងឥន្ធនៈដើម្បីបង្កើតថាមពលអោយរថយន្តផ្លាស់ទីទៅមុខបានដែលមិនអាចអត់បានឡើយ។ នៅពេលមានការបើកបរជាប្រចាំរបស់រថយន្ត នឹងធ្វើឲ្យកម្រិតប្រេងឥន្ធនៈថយចុះជាលំដាប់អាស្រ័យលើការបើកបរទីជិត ឬឆ្ងាយ។ ដូច្នេះបងប្អូនគួរតែបម្រុងទុកនូវប្រេងឥន្ធនៈអោយមានក្នុងធុងប្រេងជានិច្ចមិនគួរអោយវាអស់ឡើយ ។ ខាងក្រោមនេះជាបញ្ហាដែលនឹងកើតមានឡើងនៅពេលដែលប្រេងឥន្ធនៈអស់ពីធុង៖

១. បញ្ហាបូមតម្រងប្រេង

ពាណិជ្ជកម្ម

បូមប្រេងគឺផ្លាស់ទីប្រេងឥន្ធនៈពីធុងប្រេងទៅកាន់ម៉ាស៊ីនដើម្បីធ្វើការដុត។ ខណៈដែលប្រេងឥន្ធនៈគឺមានសារធាតុកម្ចេចកំទីតូចៗ។ បូមប្រេងគឺបានភ្ជាប់ជាមួយប៉ោលប្រេង នៅពេលដែលប្រេងឥន្ធនៈស្រកអស់ ធ្វើឲ្យវាបូមយកកាកសំណល់កម្ចេចកំទីដែលនៅបាត់ធុងប្រេងឡើងមក ជាហេតុធ្វើឲ្យវាស្ទះតម្រងប្រេងបាន។ ជាក់ស្តែងនេះអាចនាំមកនូវបញ្ហាបាន

២. បញ្ហាដល់បូមប្រេង

និយាយភ្ជាប់ជាមួយអំពីបញ្ហាតម្រងប្រេង នូវពេលដែលប្រេងស្រកអស់ ធ្វើអោយមានខ្យល់ចូលទៅក្នុងបូមដែលវាគឺមានបញ្ហាខ្លាំងដល់បូមប្រេង។ ដោយសារតែមិនមានប្រេងគ្រប់គ្រាន់នឹងត្រូវបានបំពេញទៅក្នុងបូមប្រេង ដែលបញ្ហាវាកើតឡើងដោយ ម៉ូទ័របូមវិលលឿនបូមបានតែខ្យល់

៣. បញ្ហាម៉ាស៊ីន

ខ្យល់ចូលតាមបូមប្រេងនឹងត្រូវរត់ទៅកាន់ម៉ាស៊ីនរថយន្ត ដោយម៉ាស៊ីនដំណើរការមិនត្រូវតាមគោលការណ៍ នៅពេលដែលបន្តធ្វើបែបនេះយូរទៅអាចធ្វើឲ្យម៉ាស៊ីនចុះខ្សោយឬមានបញ្ហាខ្លាំងទៅដល់ម៉ាស៊ីនរថយន្ត។ ដែលបញ្ហាទាំងនេះម្ចាស់រថយន្តគួរតែមានការប្រុងប្រយ័ត្ន៕

Sponsored