ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម គន្លឹះសំខាន់ៗ បើកតាមផ្លូវខេត្ត ខ្លាចបំផុត អ្នកជិះម៉ូតូចេញពីផ្លូវតូចមក! អ៉ីចឹងមកដឹងពីផ្លាកសញ្ញាគ្រោះថ្នាក់ទាំងនេះ ដើម្បីត្រៀមបង្ការទុកមុន

បើកតាមផ្លូវខេត្ត ខ្លាចបំផុត អ្នកជិះម៉ូតូចេញពីផ្លូវតូចមក! អ៉ីចឹងមកដឹងពីផ្លាកសញ្ញាគ្រោះថ្នាក់ទាំងនេះ ដើម្បីត្រៀមបង្ការទុកមុន

ក្នុងចំណោមគ្រោះថ្នាក់ចរាចរណ៍នៅតាមផ្លូវជាតិទៅតាមបណ្តាខេត្តផ្សេងៗ ក្នុងនោះក៏មានករណីដែលមានយានជំនិះ ជាពិសេសគឺម៉ូតុ ចេញពីផ្លូវតូចមកដោយមិនបង្អង់ល្បឿនឬឈប់ បណ្តាលឲ្យមានឧបទ្ទវហេតុផ្សេងៗជាមួយរថយន្តដែលកំពុងបើកលឿននៅលើផ្លូវជាតិ។ នោះក៏ដោយសារតែការធ្វេសប្រហែស និងមិនយល់ដឹងពីច្បាប់ចរាចរណ៍របស់អ្នកបើកបរម៉ូតូទាំងនោះ ពោលគឺមិនស្គាល់ពីផ្លូវដែលមានអាទិភាព។

យ៉ាងណាមិញ សម្រាប់អ្នកបើកបររថយន្តនៅលើផ្លូវធំវិញ អាចបញ្ចៀស ឬកាត់បន្ថយគ្រោះថ្នាក់ដោយសារករណីបែបនេះបាន ដោយគួរយល់ដឹងពីការប្រើប្រាស់ល្បឿនកំណត់ ជាពិសេសត្រូវបង្កើនការប្រុងប្រយ័ត្ន បន្ថយល្បឿន និងត្រៀមជាន់ហ្វ្រាំងជាប់ជានិច្ច នៅពេលឃើញផ្លាកសញ្ញាគ្រោះថ្នាក់ដូចខាងក្រោមនេះ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

 

១. ផ្លូវធំមានសិទ្ធិ៖ សម្រាប់សម្គាល់ផ្លូវធំ ដែលមានផ្លូវតូចឆ្លងកាត់នៅខាងមុខ។

២. ផ្លូវបំបែកកែងទៅខាងឆ្វេង៖ សម្រាប់ឲ្យអ្នកបើកបរប្រុងប្រយ័ត្ន ខាងមុខមានផ្លូវបំបែកកែង ទៅខាងឆ្វេង។

៣. ផ្លូវបំបែកកែងទៅខាងស្តាំ៖ ប្រើសម្រាប់ឲ្យអ្នកបើកបរ ប្រុងប្រយ័ត្នខាងមុខមានផ្លូវបំបែកកែងទៅខាងស្តាំ។

៤. ផ្លូវបំបែកកែងទៅខាងស្តាំ រួចបំបែកកែងទៅខាងឆ្វេង៖ ប្រើសម្រាប់ឲ្យអ្នកបើកបរ ប្រុងប្រយ័ត្នខាងមុខមានផ្លូវបំបែកកែងទៅខាងស្តាំ រួចបំបែកកែងទៅខាងឆ្វេង។

 

៥. ផ្លូវបំបែកកែងទៅខាងឆ្វេង រួចបំបែកកែងខាងស្តាំ៖ ប្រើសម្រាប់ឲ្យអ្នកបើកបរ ប្រុងប្រយ័ត្នខាងមុខមានផ្លូវបំបែក កែងទៅខាងឆ្វេង រួចបំបែកកែងទៅខាងស្តាំ។

៦. ទោចក្រយានឆ្លងកាត់៖ ប្រើសម្រាប់ឲ្យអ្នកបើកបរ ប្រុងប្រយ័ត្នខាងងមុខអាចមានទោចក្រយាន ឬហៅថា កង់ ឆ្លងកាត់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម