ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម គន្លឹះសំខាន់ៗ ពេលរថភ្លើងជិតមកដល់ អ្នកបើកបរត្រូវឈប់យានយន្តចម្ងាយយ៉ាងតិច២ម៉ែត្រពីរបារ! ចុះបើកន្លែងនោះគ្មានរបារ តើត្រូវឈប់ប៉ុន្មានម៉ែត្រ?

ពេលរថភ្លើងជិតមកដល់ អ្នកបើកបរត្រូវឈប់យានយន្តចម្ងាយយ៉ាងតិច២ម៉ែត្រពីរបារ! ចុះបើកន្លែងនោះគ្មានរបារ តើត្រូវឈប់ប៉ុន្មានម៉ែត្រ?

គ្រប់អ្នកបើកបរយានជំនិះទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត នៅពេលធ្វើដំណើរជិតដល់ផ្លូវរថភ្លើងឆ្លងកាត់ ពោលគឺអ្នកបើកបរត្រូវតែបន្ថយល្បឿនជាដាច់ខាត នៅពេលបានឃើញផ្លាកសញ្ញាឲ្យប្រុងប្រយ័ត្នចំពោះខាងមុខមានផ្លូវរភ្លើងឆ្លងកាត់។

យោងតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ចែងថា កាលណារថភ្លើងបន្លឺសញ្ញាជិតមកដល់ អ្នកបើកបរគ្រប់រូបត្រូវឈប់យ៉ាងតិច ២ម៉ែត្រ ពីរបារ ឬរបាំងនៃផ្លូវរថភ្លើង។ ប៉ុន្តែបើកន្លែងនោះ គ្មានរបារ ឬរបាំងទេ គឺត្រូវឈប់យ៉ាងតិច៥ម៉ែត្រពីផ្លូវរថភ្លើង។ អ្នកបើកបរត្រូវផ្តល់សិទ្ធិអាទិភាពដោយត្រូវឈប់ជាបន្ទាន់ នៅពេលមានរថភ្លើងមកជិតដល់ ដើម្បីទុកផ្លូវឱ្យរថភ្លើងធ្វើចរាចរណ៍ទៅមុន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរយល់ដឹងថែមទៀតថា នៅកន្លែងផ្លូវថ្នល់កាត់ផ្លូវរថភ្លើងដែលមានដាក់របារ ឬរបាំង អ្នកបើកបរមិនត្រូវបរចូលទៅទីនោះឡើយ នៅពេលដែលរបាំងនោះបិទ ឬកំពុងបិទ ឬកំពុងបើក។ ហើយនៅកន្លែងមានឆ្មាំនៅត្រង់ផ្លូវរថភ្លើងឆ្លងកាត់ អ្នកបើកបរត្រូវស្តាប់បញ្ជាឆ្មាំ ហើយមិនត្រូវបង្កឱ្យមានឧបសគ្គដល់ការបិទបើករបារ ឬរបាំងឡើយ។

ក្នុងករណីដែលយានជំនិះគាំងដំណើរ ឬហ្វូងសត្វធ្វើដំណើរចូលមកជ្រុលទៅលើផ្លូវរថភ្លើង អ្នកបើកបរ ឬគង្វាលសត្វ ត្រូវរិះរកមធ្យោបាយកុំឱ្យមានកើតជាឧបសគ្គដល់រថភ្លើង ឬត្រូវឱ្យដំណឹងដល់ភ្នាក់ងារទទួលខុសត្រូវផ្លូវរថភ្លើងដែលនៅជិតបំផុតអំពីគ្រោះថ្នាក់ដែលនឹងអាចកើតឡើងបាននោះ ប្រសិនបើខ្លួនមិនអាចបញ្ចៀសឧបសគ្គលើផ្លូវរថភ្លើងដោយខ្លួនឯងបាន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម