បែកធ្លាយជម្រើសម៉ាស៊ីន ដែលនឹងប្រើលើ Ford F-150 Raptor ជំនាន់ថ្មីហើយ

របាយការណ៍ពីមុនមកបានឲ្យដឹងថា រថយន្ត Ford F-150 Raptor ស៊េរីឆ្នាំ២០២២ អាចនឹងប្រើម៉ាស៊ីន ២ ជម្រើស គឺ V6 និង V8 ប៉ុន្តែឥឡូវនេះរបាយការណ៍ថ្មីមួយបញ្ជាក់ថា វានឹងមានតែជម្រើសម៉ាស៊ីន V6 ប៉ុណ្ណោះ។

យោងតាមការណែនាំមួយដែលបែកធ្លាយនៅលើ f150gen14 forum បានឲ្យដឹងថា ម៉ាស៊ីន EcoBoost V6 នឹងត្រលប់មកវិញសម្រាប់ F-150 ជំនាន់ថ្មី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ថ្វីបើមានការបែកធ្លាយមែន ប៉ុន្តែគេនៅមិនទាន់ដឹងថា ម៉ាស៊ីន V6 នោះនឹងមានកម្លាំងប៉ុន្មានឡើយ ហើយឥឡូវនេះក៏គ្មានដំណឹងថ្មីពីម៉ាស៊ីន V8 ដែរ។

ជាមួយគ្នានេះដែរ ការបែកធ្លាយខាងលើក៏បង្ហាញឲ្យដឹងថា F-150 ជំនាន់ថ្មី នឹងមានបំពាក់ប្រព័ន្ធសំឡេង Bang & Olufsen និងអេក្រង់ទំហំ ៨ ឬ ១២អ៊ីញ ព្រមទាំងជម្រើសពណ៌ ដូចជា Rapid Red Tinted, Velocity Blue, Antimatter Blue, Iconic Silver, Agate Black, Oxford White និងច្រើនទៀត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម