បែកធ្លាយរូបភាព Ford Everest ជំនាន់ថ្មី បើកបរសាកល្បងនៅលើផ្លូវ ជាមួយតម្រុយម៉ាស៊ីនថ្មី Plug-in Hybrid

កាលពីម្សិលមិញកន្លងទៅ គេបានប្រមាញ់នូវរថយន្ត Ford Everest ឆ្នាំ ២០២២ ដែលជំនាន់ទី ៣ កំពុងបើកធ្វើតេស្តនៅអ៊ឺរ៉ុប​ ដោយបង្ហាញអោយឃើញនូវរូបរាងខាងក្រៅច្បាស់ជាងមុន តួរយ៉ាងដូចចង្កៀងមុខជាដើម។

រថយន្តកំពុងធ្វើតេស្តនេះ គេសង្កេតឃើញថាវាមានបិទនូវរូប Sticker នៅលើកញ្ចក់ពណ៌លឿង ដែលវាទំនងអោយតម្រុយអំពីប្រភេទម៉ាស៊ីនថ្មីរបស់វា ដែលអាចជាប្រភេទកូនកាត់ PHEV ។

ពាណិជ្ជកម្ម

ទោះជាយ៉ាងណាក៏ដោយ គេពុំទាន់ដឹងថាតើម៉ាស៊ីនជម្រើសមួយណាដែល Ford នឹងផ្តល់អោយរថយន្ត Everest ជំនាន់ថ្មីនេះនោះនៅឡើយ ដោយវាអាស្រ័យលើទីផ្សារនៃរថយន្តនេះផ្ទាល់។ ខណ:ពេលវានឹងបំពាក់ជាមួយជម្រើសដូចគ្នានឹង Ford Ranger ជំនាន់ថ្មី  ដែលរួមមានជម្រើសម៉ាស៊ីន ២,០លីត្រ, ៣,០លីត្រ, ២,៧លីត្រ V6 និង PHEV ទំហំ ៤ស៊ីឡាំង។

ចំណែកផ្នែកខាងក្នុង មានពាក្យចចារ៉ាមមួយចំនួននិយាយថាវានឹងបំពាក់មកជាមួយបច្ចេវិទ្យាចុងក្រោយរបស់ Ford គឺ SYNC4 រួមជាមួយអេក្រង់កម្សាន្តទំហំ ១២អ៊ីញ ឬ ១៥,៥អ៊ីញ និងមុខងារ Blind-spot monitoring ដែរ។

រថយន្ត Ford Everest ឆ្នាំ ២០២២ ត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួនជាផ្លូវការនាឆ្នាំក្រោយនេះ ដោយនឹងត្រូវផលិតនៅប្រទេសអូស្ត្រាលី។ ខណ:ពេលវានឹងមានវត្តមាននៅលើទីផ្សារអ៊ឺរ៉ុប, អាស៊ីអាគ្នេយ៍, អូស្ត្រាលី និងមជ្ឃឹមបូព៌ា៕

Sponsored