[បរទេស] កាលពីពេលថ្មីៗកន្លងទៅនេះ រូបភាពនៃរថយន្ត Honda City ស៊េរីឆ្នាំ ២០២៣ មុខមាត់ថ្មី ត្រូវបានលេចធ្លាយមុនពេលដាក់បង្ហាញចេញជាផ្លូវការនៅប្រទេសឥណ្ឌាខាងមុខនេះ ។
តាមរូបភាពដែលបានបង្ហាញ គេអាចមើលឃើញថា Honda City Minor Change ស៊េរីឆ្នាំ ២០២៣ នឹងនៅតែមានរូបរាងស្ទើរតែទាំងស្រុងពីម៉ូដែលដើម តែមានតែការកែតម្រូវការរចនាប៉ាណាខាងមុខឲ្យមានរបារក្រូម៉េស្តើងជាងមុន រួមទាំងការកែសម្រួលការរចនាថ្មីនៃកាងខាងមុខ និងខាងក្រោយ ជាមួយនឹងការប្រើប្រាស់នៅថាសកង់ស្ព័ររចនាថ្មី ដែលរួមផ្តល់ឲ្យ Honda City Minor Change មានលក្ខណៈស្ព័រជាងមុន។
ចំពោះនៅផ្នែកខាងក្នុងកាប៊ីនវិញ មិនមានខុសគញនាពីម៉ូដែលមុននោះទេ ដោយម៉ូដែលរបស់ទីផ្សារឥណ្ឌានឹងនៅតែប្រើការតុបតែងពណ៌ខ្មៅ-ត្នោត កុងសូលខាងមុខរំលេចជាមួយឈើ ខណៈដែលលក្ខណៈពិសេសផ្សេងទៀតស្ទើរតែដូចគ្នាទាំងអស់ ទាំងអេក្រង់កំសាន្ត touchscreen ប្រព័ន្ធម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិ ដៃចង្កូត 3-spoke multi-function ជាដើម។
ទាក់ទងនឹងផ្នែកម៉ាស៊ិនវិញ រថយន្ត Honda City នៅក្នុងទីផ្សារប្រទេសឥណ្ឌាត្រូវបានបំពាក់ដោយម៉ាស៊ីន ២ ជម្រើសដូចជា
- សាំងចំណុះ ១,៥ លីត្រ i-VTEC ទំហំ ៤ ស៊ីឡាំង ភ្ជាប់ដោយប្រអប់លេខអូតូ CVT និងប្រអប់លេខដៃ ៦ វគ្គ
- ម៉ាស៊ីនកូនកាត់ e:HEV hybrid ចំណុះ ១,៥ លីត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ e-CVT ៕