បែកធ្លាយលក្ខណៈពិសេស ឡាន Mazda3 ឆ្នាំ២០២១ ប្រើម៉ាស៊ីន Turbo

នៅក្នុងវីដេអូឃ្លីបផ្លូវការមួយលើ Channel YouTube ឈ្មោះ Mazda de Mexico បានប្រកាសថា Mazda3 Turbo ស៊េរីឆ្នាំ២០២១ នឹងបង្ហាញខ្លួនជាផ្លូវការ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ នេះ។

យោងតាមវីដេអូខាងលើដដែលបានឲ្យដឹងថា Mazda3 Turbo ថ្មី នឹងប្រើម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ Turb ទំហំ ៤ស៊ីឡាំង ដែលបង្កើតកម្លាំងបានសរុប ២២៧សេះ ដូច Mazda6 ដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mazda3 Turbo ឆ្នាំ២០២១ នឹងបំពាក់ប្រអប់លេខ Skyactiv-Drive ៦វគ្គអូតូ ជាមួយបន្ទះលេខដៃលើចង្កូត និងប៉ុងពីរ AWD មកស្តង់ដារតែម្តង។ មិនតែប៉ុណ្ណោះ វានឹងបំពាក់យ៉ាន់ Alloy ទំហំ ១៨អ៊ីញ, គម្របកញ្ចក់ពណ៌ខ្មៅ, ប៉ាណាមុខពណ៌ខ្មៅ, ចង្កៀង LED អូតូ, ដំបូល Sunroof ចុច, សេនស័រក្រោយពេលចូលចត, កាមេរ៉ាមើលក្រោយ, មុខងារ Blind Spot ព្រមទាំង Apple CarPlay និង Android Auto ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម