
Prototype (ផលិតផលគំរូ) នៃរថយន្ត Mitsubishi Outlander ស៊េរីឆ្នាំ ២០២១ ត្រូវបានប្រទះឃើញបើកបរសាកល្បងនៅអឺរ៉ុប ដោយវាមានរចនាបថលាយបញ្ចូលនឹងរថយន្ត Concept ជាមួយនឹងគ្រោងឆ្អឹងថ្មីផងដែរ។
រូបរាងរបស់ Mitsubishi Outlander ថ្មីនេះទំនងជាទទួលបានគំនិតពីរថយន្ត Concept Engelberg ដែលក្រុមហ៊ុនបានបង្ហាញក្នុងកម្មវិធី Geneva Motor Show កាលពីឆ្នាំទៅ។ ជាក់ស្ដែងផ្នែកខាងគឺមានផ្ទាំងប៉ាណាទំហំធំ និងមានអំពូល LED រាងស្ដើងដូចជារថយន្ត Concept។
ពាណិជ្ជកម្ម
ទ្រង់ទ្រាយរបស់ Outlander ឆ្នាំ ២០២១ នេះដែរ គឺខុសគ្នាដាច់ពីម៉ូដែលដែលកំពុងលក់បច្ចុប្បន្ន មានន័យថាវានឹងជារថយន្តជំនាន់ថ្មី ដែលផ្លាស់ប្ដូររចនាបថថ្មី។ រថយន្តជំនាន់ថ្មីនេះរំពឹងថានឹងបង្ហាញមុខក្នុងកម្មវិធី Paris Auto Show នាដើមខែតុលាឆ្នាំនេះ៕