ប្រធានក្រុមហ៊ុន Ford ថា ក្រុមហ៊ុនផលិតរថយន្តចិនគួរឲ្យខ្លាចជាងក្រុមហ៊ុន GM និង Toyota

[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ នាយកប្រតិបត្តិក្រុមហ៊ុន Ford លោក Jim Farley បានច្រានចោលក្រុមហ៊ុន GM និង Toyota ពីបញ្ជីគូប្រជែងរថយន្តអគ្គិសនីរបស់ខ្លួន ហើយជំនួសមកវិញនៅការព្រួយបារម្ភអំពីក្រុមហ៊ុនដូចជា Geely, BYD, Great Wall និង SAIC ទើបជាដៃគូប្រកួតប្រជែងខ្លាំង ដោយសារតែតម្លៃ និងបច្ចេកវិទ្យាថ្មអាគុយទំនើបជាង។

ក្នុងនោះលោក Farley បាននិយាយថា ក្រុមហ៊ុនផលិតរបស់ចិនកំពុងបន្តទៅមុខជាមួយនឹងបច្ចេកវិទ្យា EV ដោយ BYD កំពុងតែប្រជែងគ្នាក្នុងការលក់រថយន្តអគ្គិសនីកាន់តែច្រើននៅទូទាំងពិភពលោកនៅឆ្នាំនេះ ពោលគឺលក់បានច្រើនជាង Tesla ។ លើសពីេនះប្រទេស​ចិន​តំណាង​ឲ្យ​ទីផ្សារ​រថយន្ត​ធំ​ជាង​គេ​របស់​ពិភពលោក ហើយ​បាន​ប្រើប្រាស់​ការ​ផលិត​អាគុយ​ដ៏​ទំនើប​រួច​ទៅ​ហើយផងដែរ​។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លោកបានបន្ថែមទៀតថា ហើយ​ក្រុមហ៊ុន​ផលិត​រថយន្ត​ទាំង​នេះ​កំពុង​ស្វែង​រក​ផ្លូវ​ចូល​ក្នុង​ទ្វីប​អឺរ៉ុប​ផង​ដែរ។ ក្រុមហ៊ុនផលិតរថយន្តចិនបាននាំចេញរថយន្តចំនួន ២ លានគ្រឿងក្នុងឆ្នាំ ២០២២ កើនឡើង ៤ ដងធៀបនឹងឆ្នាំ ២០២០ ហើយការនាំចេញរថយន្តរបស់ចិនអាចឈានដល់ចំនួន ៣លានគ្រឿងនៅឆ្នាំនេះ។

ទន្ទឹមនឹងនេះ កាលពីខែកុម្ភះ ក្រុមហ៊ុន Ford ក៏បានចាប់ដៃគូជាមួយក្រុមហ៊ុនផលិតអាគុយរបស់ចិន CATL ជាមួយទឹកប្រាក់ប្រមាណ ៣,៥ ពាន់លានដុល្លារដើម្បីសាងសង់រោងចក្រអាគុយដែលមានតម្លៃទាបថ្មីមួយនៅរដ្ឋ Michigan ខណៈដែលរតនាគារសហរដ្ឋអាមេរិកមិនទាន់មានការសម្រេចចិត្តថាតើភាពជាដៃគូរបស់ Blue Oval របស់ចិន – Ford SAIC នៅឡើយទេ ដោយកំពុងតាមដានលើការបំពានបទប្បញ្ញត្តិប្រឆាំងនឹងបជាមួយឥណទានផ្តល់ជូនរថយន្តអគ្គិសនីចំនួន ៧ ៥០០ ដុល្លាររបស់ក្រុមហ៊ុនទាំងពីរនេះ។

គួរឲ្យដឹងថា មិនត្រឹមតែក្រុមហ៊ុន Ford ទេដែលមាន​ការ​ព្រួយ​បារម្ភ​​ចំពោះ​ប្រទេស​ចិន​ ក្នុងនោះលោក Elon Musk ប្រធានក្រុមហ៊ុន Tesla ក៏បានទទួលស្គាល់ថា ក្រុមហ៊ុនផលិតរថយន្តរបស់ចិនបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ខណៈដែលលោករំពឹងថា ក្រុមហ៊ុនផលិតរថយន្តពីប្រទេសចិននឹងឈរនៅលំដាប់ទីពីរបន្ទាប់ពីក្រុមហ៊ុន Tesla ក្នុងការប្រណាំងគ្នាក្នុងទីផ្សាររថយន្តអគ្គិសនី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម