ប្រព័ន្ធហ្វ្រាំង ABS (Anti-lock Braking System)

សព្វថ្ងៃ ប្រព័ន្ធហ្រ្វាំងABS គឺត្រូវបានគេប្រើប្រាស់ស្ទើរគ្រប់យានជំនិះទំនើបៗទាំងអស់មិនថារថយន្ត ឬម៉ូតូក៏ដោយ។ ហើយភាគច្រើនគេតែងនិយាយតៗគ្នាថាABS ធ្វើអោយរថយន្តក្រាបចុះក្រោមពេលជាន់ហ្រ្វាំង នឹងធ្វើឲ្យរថយន្តមិនងាយក្រឡាប់ឬងាករេឆ្វែងស្តាំ ។ តើប្រព័ន្ធហ្រ្វាំង ABS ដំណើរការបែបនោះមែនទេ ហើយវាមានអត្ថប្រយោជន៍ដូចម្តេច?

ថ្ងៃនេះ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) សូមធ្វើការស្រាយបំភ្លឺចំនុចសំខាន់ៗ ដើម្បីអោយអ្នកបើកបរទាំងអស់ដឹងកាន់តែប្រសើរជាងមុនពីប្រព័ន្ធហ្រ្វាំងសុវត្ថិភាពមួយនេះដូចខាងក្រោម៖

ជាធម្មតា រាល់ពេលជាន់ហ្វ្រាំង (គ្មានប្រព័ន្ធABS) ស្បែកហ្វ្រាំងនឹងធ្វើការគាបតាំបួ (Brake Rotor Disc)ដើម្បីកាត់បន្ថយល្បឿននៃរថយន្ត ម្យ៉ាងទៀតក្នុងហេតុការណ៍បន្ទាន់បើម្ចាស់រថយន្តធ្វើការជាន់ហ្រ្វាំងខ្លាំង នោះកង់រថយន្តនឹងជាប់គាំង (ឈប់វិល) ដែលកត្តានេះនឹងបណ្តាលអោយមានបញ្ហាជាច្រើនដូចជា រថយន្តរអិលរេ អូសកង់ និងអាចផ្ទុះកង់ជាដើម។ ប៉ុន្តែជាមួយAnti-lock Braking System (ABS)នេះវិញគឺ​​មានភាពឆ្លាតវ័យ ទោះបីជាអ្នកបើកបរធ្វើការជាន់ហ្វ្រាំងខ្លាំងយ៉ាងណាក៏ដោយក៏ ABS ធ្វើការបញ្ជួនព័ត៌មានទៅប្រព័ន្ធគ្រប់គ្រងនៃហ្វ្រាំង បញ្ជាអោយស្បែកហ្រ្វាំងធ្វើការគាប និងព្រលែងតាំបួវិញក្នុងពេលតែមួយ (ច្រើនដងក្នុង១វិនាទី)។ ប្រព័ន្ធហ្រ្វាំង​ ABS ព្រមជាមួយ VSC នឹងជួយអោយអ្នកបើកបរនៅតែបន្តអាចបត់បែនគេចចេញពីចំនុចគ្រោះថ្នាក់បាន ដោយសារកង់ទាំងបួននៃរថយន្តនឹងមិនគាំងឈប់វិលនោះទេ ហើយក៏មិនមានការអូសកង់រយៈចម្ងាយវែងនោះដែរ។ ដូចដែលបានលើកឡើងខាងដើមប្រព័ន្ធហ្វ្រាំង ABS គឺសំខាន់សម្រាប់រថយន្តគ្រប់ប្រភេទ ហើយវាជួយយើងបានច្រើនដើម្បីគេចផុតពីគ្រោះថ្នាក់ផ្សេងៗនៅលើដងវិថី។ ជាមួយគ្នានេះដែររថយន្តស៊េរីថ្មីរបស់ TOYOTA គឺផ្តោតសំខាន់ទៅលើចំនុចសុវត្ថិភាពជាពិសេស ដោយបន្ថែមជូននូវប្រព័ន្ធជំនួយជាច្រើនរួមមាន៖ BA, EBD,VSC, TRC, DAC, HAC, BOS, TSC, ATRC និងEBSជាដើម។ នៅអត្ថបទក្រោយៗទៀតយើងនិងលើកឡើងពីអត្ថប្រយោជន៍របស់វាជូនលោកអ្នក។ ­

ពាណិជ្ជកម្ម

ដើម្បីអោយកាន់តែច្បាស់ មិនថាទាក់ទងនឹងប្រព័ន្ធហ្រ្វាំង ឬបញ្ហាផ្សេងៗនៃរថយន្ត លោកអ្នកអាចទំនាក់ទំនងមកកាន់យើងខ្ញុំ ០១៧ ៦៦៦ ១៦៩ ដើម្បីសាកសួរព័ត៌មានបន្ថែម។

ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) គឺជាយានដ្ឋាន តែមួយគត់ដែលទទួលបានសិទ្ធក្នុងការថែទាំ (ប្តូរប្រេងម៉ាស៊ីន) និងជួសជុលទូទៅសម្រាប់រថយន្ត TOYOTA & LEXUS គ្រប់ស៊េរី មិនថាថ្មីឬមួយទឹកនោះទេ។ យើងតែងតែផ្តល់ជូនលោកអ្នកនូវសេវាកម្មប្រកបដោយទំនុកចិត្ត តម្លៃសមរម្យ ជាមួយគ្រឿងបន្លាស់សុទ្ធ១០០% ពីរោងចក្រ តូយ៉ូតា (ជប៉ុន)។

Sponsored