ប្រមាញ់បានឡាន Kia Telluride ២០២៣​ កំពុងបើកបរនៅលើព្រិល ជាមួយការរចនារូបរាងថ្មី

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះកន្លងទៅ ប្រទះឃើញរថយន្ត Kia Telluride ស៊េរីឆ្នាំ ២០២៣ ប្រភេទ Crossover កំពុងបើកបរនៅលើព្រិលជាមួយការបិទបាំង​ខ្លួន។

តាមរយៈរូបភាពនេះ រថយន្ត Kia Telluride ស៊េរីឆ្នាំ ២០២៣ ទទួលបានការឌីស្សាញនៅ​ចង្កៀង​មុខ LED ថ្មី, ប៉ាណាមុខបែបសំណាញ់ថ្មី និងកាងខាងមុខជាដើម។ ខណៈ ម៉ូដែលនេះប្រើប្រាស់អំពូលកាត់អ័ព្ទជាប់គ្នា ស្រដៀងទៅនឹងអ្វីដែលបានរកឃើញនៅលើ Sportage ដែលបានរចនាឡើងវិញផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះផ្នែកខាងក្រោយ មានកាងខាងក្រោយថ្មី ដែលឥឡូវនេះមានបំពង់ស៊ីមាំង និងចង្កៀងក្រោយដែលអាប់ឌេតថ្មី។

ខណៈមិនមានរូបភាពផ្នែកខាងក្នុង ប៉ុន្តែគេអាចរំពឹងថានឹងមានការផ្លាស់ប្តូរជាច្រើន ព័ត៌មានលម្អិតមានកម្រិត ប៉ុន្តែ Telluride  អាចនឹងត្រូវទទួលបានការរចនាទៅលើកុងទ័រព័ត៌មានឌីជីថល freestanding និងដៃចង្កូតថ្មី ស្រដៀងគ្នាទៅនឹងរថយន្ត Palisade។

បើនិយាយអំពីផ្នែកម៉ាស៊ីនវិញ រថយន្ត Kia Telluride ស៊េរីឆ្នាំ ២០២៣ ដំណើរការដោយម៉ាស៊ីនចំណុះ ៣,៨​ លីត្រ V6  ផលិតកម្លាំងបាន ២៩១ សេះ និងកម្លាំងរមួល ៣៥៥​ ញ៉តុនម៉ែត្រ ភ្ជាប់មកជាមួយប្រអប់លេខអូតូ​ ៨វគ្គ ដែលអាចមានជម្រើសប្រព័ន្ធ all-wheel drive ផងដែរ៕

ខណៈ​ពេល​ព័ត៌មានលម្អិតមិនទាន់បានបញ្ចេញ ក្នុងនោះ រថយន្ត Telluride ស៊េរីឆ្នាំ ២០២៣ ត្រូវបានក្រុមហ៊ុន Kia ​ចង់​ហៅ​រថយន្តនេះ​ថា​ ‘Selluride’ ដែល​បាន​ផ្តល់​ឲ្យ​តាម​តម្រូវ​ការ​អតិថិជន។ ជាមួយគ្នានេះ ការ​លក់​រថយន្ត​ម៉ូដែល​នេះ​បាន​កើន​ឡើង​ជា​រៀង​រាល់​ឆ្នាំ ហើយ​នៅ​ឆ្នាំ ២០២១ ក្រុមហ៊ុន​លក់​បាន ៩៣,៧០៥ គ្រឿង​នៅ​សហរដ្ឋ​អាមេរិក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម