ប្រវត្តិនៃការបង្កើត និងរថយន្តដំបូងរបស់តូយ៉ូតា

បើនិយាយពីក្រុមហ៊ុនតូយ៉ូតា អ្នកណាៗក៏ស្គាល់ដែរ ដោយសារតែគុណភាពនៃការប្រើប្រាស់មានភាពរឹងមាំ ធន់ ប្រើប្រាស់បានយូរអង្វែង យ៉ាងណាក៏ដោយ នៅពីក្រោយភាពជោគជ័យនៃការបង្កើតរថយន្តទីមួយ និងដំបូងគេនោះមានរឿងរាវជាច្រើនផងដែរ។ នៅក្នុងឆ្នាំ ១៩២៤ លោក សាគីឈី តូយ៉ូដា (Sakichi Toyoda) បានធ្វើការបង្កើតម៉ាស៊ីនតំបាញ ស្វ័យប្រវត្តិដំបូងគេបំផុតដែលមានឈ្មោះថា Toyoda Model G។ ប្រើប្រាស់មូលដ្ឋានគ្រឺះ Jidoka ដោយមា៉ស៊ីននោះនឹងធ្វើកាបញ្ឈប់ដោយស្វ័យប្រវត្តិនៅពេលមានបញ្ហាអ្វីមួយកើតឡើង ហើយក្រោយមកវាក៏បានក្លាយទៅជា ផ្នែកមួយនៃចង្វាក់ផលិតកម្មផលិតរបស់តូយ៉ូតា។ ម៉ាស៊ីនតំបាញ ត្រូវបានផលិតក្នុងចង្វាក់ផលិតកម្មតូចមួយ។ នៅក្នុងឆ្នាំ ១៩២៩ អាញ្ញាប័ណ្ណរបស់ម៉ាស៊ីនតំបាញ ត្រូវបានលក់ទៅអោយក្រុមហ៊ុនអង់គ្លេសមួយឈ្មោះថា Platt Brothers ដោយនៅពេលនោះហើយដែលតូយ៉ូតា ចាប់ផ្តើមមានដើមទុនសម្រាប់ផលិតរថយន្ត។

ម៉ាស៊ីនតំបាញ ស្វ័យប្រវត្តិ ដាក់តាំងនៅសារមន្ទីរតូយ៉ូតា Aichi-gun ប្រទេសជប៉ុន

ការផលិតរថយន្ដតូយ៉ូតាត្រូវបានចាប់ផ្តើមនៅឆ្នាំ ១៩៣៣ ជាការបែងចែកនៃ Toyoda Automatic Loom ធ្វើការដោយយកចិត្តទុកដាក់ក្នុងការផលិតរថយន្ត ក្រោមការដឹកនាំរបស់កូនប្រុសស្ថាបនិក គីឈីរ៉ូ តូយ៉ូដា (Kiichiro Toyoda)។ រថយន្តដំបូងពេលនោះគឺរថយន្តដឹកអ្នកដំណើរ A1 និងរថយន្តដឹកទំនិញធុនធំ G1 ក្នុងឆ្នាំ ១៩៣៥ ។ ក្រុមហ៊ុន តូយ៉ូតាម៉ូទ័រត្រូវបានបង្កើតឡើងជាក្រុមហ៊ុនឯករាជ្យមួយ នៅឆ្នាំ ១៩៣៧ រថយន្តត្រូវបានលក់ដំបូងក្រោមឈ្មោះ តូយ៉ូដា (Toyoda) ពីឈ្មោះគ្រួសាររបស់ស្ថាបនិកក្រុមហ៊ុន គីឈីរ៉ូ តូយ៉ូដា (Kiichiro Toyoda)។ នៅខែមេសាឆ្នាំ ១៩៣៦ រថយន្ដដឹកអ្នកដំណើរដំបូងរបស់តូយ៉ូដា Model AA ត្រូវបានផលិតដោយជោគជ័យ ដោយដាក់លក់តម្លៃ ៣,៣៥០ យ៉េន (ប្រហែល ៣១ដុល្លារ សម័យនោះ)ដែលមានតម្លៃថោកជាងរថយន្ត Ford និង GM ៤០០ យ៉េន។

រថយន្តផលិតចំលងគំរូតាម រថយន្តដឹកធន់ធំ G1 តាំងនៅសារមន្ទីរតូយ៉ូតា (ផលិតនៅឆ្នាំ ១៩៣៥)

នៅខែកញ្ញាឆ្នាំ ១៩៣៦ ក្រុមហ៊ុនបានរៀបចំការប្រកួតប្រជែងជាសាធារណៈដើម្បីរចនា ផ្លាកសញ្ញាថ្មីមួយ។ ក្នុងចំនោមអ្នកចូលរួមចំនួន ២៧,០០០ អ្នកឈ្នះបានទៅលើការផ្តើមដោយពាក្យ ៣ម៉ាត់តាមភាសាជប៉ុន បែបកាតាកាណា “TOYODA” ជារង្វង់មួយ។ លោក រីហ្សាប៉ូរ៉ូ តូយ៉ូដា ដែលជាកូនប្រសារបានរៀបការចូលមកក្នុងគ្រួសារ បានធ្វើការផ្លាស់ប្តូរ ដោយខ្លួនពេញចិត្តនឹងពាក្យ “TOYOTA” ដែលវាតំណាងអោយលេខនាំសំណាង ដើម្បីសរសេរជាភាសាជប៉ុន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចាប់តាំងពីអក្សររបស់ TOYODA ដែលមានន័យថា “ដីស្រីដែលមានជីវជាតិ” ត្រូវបានផ្លាស់ប្តូរចេញដើម្បីកុំអោយមានការពាក់ព័ន្ធនឹងទៅនឹងការរចនា ចាស់គំរឹលបែបស្រែចម្ការ។ ឈ្មោះថ្មីនោះត្រូវបានចុះបញ្ជើរពាណិជ្ជកម្ម ដោយក្រុមហ៊ុនបានធ្វើការចុះឈ្មោះទៅជា ក្រុមហ៊ុនតូយ៉ូតា ម៉ូទ័រ នៅខែសីហា ឆ្នាំ១៩៣៧។

រថយន្តតូយ៉ូតា ដឹកអ្នកដំណើរស្តង់ដារ AA ឆ្នាំ ១៩៣៦
ផ្ទាំងផ្សាយពាណិជ្ជកម្ម