កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន BYD បានប្រកាសថា ពួកគេបានលក់រថយន្ត NEV (BEV និង PHEV) បានចំនួន ៥០០ ៥២៦ គ្រឿង នៅក្នុងខែតុលា កើនឡើង ៦៦ភាគរយ បើប្រៀបធៀបនឹងខែតុលា ឆ្នាំ២០២៣ និងកើនឡើង ២០ភាគរយ បើប្រៀបនឹងខែមុន។
ចំពោះការលក់រថយន្ត BEV នៅក្នុងខែតុលារបស់ក្រុមហ៊ុន BYD មានចំនួន ១៨៩ ៦១៤ គ្រឿង ស្មើនឹង ៣៧,៩ភាគរយនៃការលក់រថយន្ត NEV ទាំងអស់ ហើយការលក់រថយន្ត PHEV វិញមានចំនួន ៣១០ ៩១២ គ្រឿង ស្មើនឹង ៦២,១ភាគរយ កើនឡើង ២,១ភាគរយ បើប្រៀបធៀបនឹងខែកញ្ញា។
ក្នុងនោះបើរាប់ចាប់តាំងពីខែមករា ដល់ខែតុលា ឆ្នាំ២០២៤ ក្រុមហ៊ុន BYD បានលក់រថយន្តអគ្គិសនីរបស់ខ្លួនបានចំនួន ៣ ២៣៦ ៩២៧ គ្រឿង កើនឡើង ៣៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ចំណែកការនាំចេញខាងក្រៅនៅក្នុងខែតុលា មានចំនួន ២៨ ០១២ គ្រឿង ខណៈការផលិតរថយន្ត NEV ក្នុងខែតុលាវិញមានចំនួន ៥៣៦ ១៣៤ គ្រឿង។
គួរបញ្ជាក់ផងថា គោលដៅលក់រថយន្ត NEV សម្រាប់ឆ្នាំ២០២៤ របស់ក្រុមហ៊ុន BYD មានគោលដៅលក់ចំនួន ៣,៦លានគ្រឿង៕