ប្លែកភ្នែក! ជាមួយឡាន SUV អគ្គិសនីចិន ពណ៌បៃតងស្រាល

ប៉ុន្មាន​ថ្ងៃ​មុន រថយន្ត​ SUV អគ្គិសនី​របស់​ក្រុមហ៊ុន​រថយន្ត​ចិន Hongqi បាន​បង្ហាញ​មុខ​មាត់​ជា​ផ្លូវ​ការ មុន​ការ​ដាក់​លក់​ជា​ផ្លូវ​ការ​នា​អំឡុង​ខែ​កញ្ញា​ខាង​មុខ​សម្រាប់​ទីផ្សារ​ប្រទេស​ចិន។

ពេល​នេះ​រូបភាព​ជា​ច្រើន​សន្លឹក​បង្ហាញ​អំពី​ពណ៌​ប្លែក​របស់​រថយន្ត​អគ្គិសនី Hongqi E-HS9 ត្រូវ​បាន​បង្ហាញ​ចេញ​ឡើង​ដោយ​វិបសាយ​ CarNewsChina ដែល​វា​មាន​រចនា​រូបរាង​ខាង​ក្រៅ​ជា​មួយ​ពណ៌​បៃតង​ស្រាល​មើល​ទៅ​ស្អាត​ប្លែក​ខុស​ពី​ពណ៌​ស និង​ពណ៌​ស្វាយ​ដែល​បាន​ឃើញ​កន្លង​មក។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរ​ដឹង​ថា ​Hongqi E-HS9 នឹង​មាន​ជម្រើស​ពីរ​ប្រភេទ ដែល​អាច​ផលិត​កម្លាំង​ ២១៨សេះ និង​កម្លាំង ៣៣៣សេះ។ អាគុយ​របស់​វា​មាន​ទំហំ ៩២,៤kWh ដូច​គ្នា និង​មាន​រយៈ​ចម្ងាយ​បើកបរ​បាន ៥០០​គ.ម ពេល​សាក​ភ្លើង​ពេញ។

ផ្នែក​ខាង​ក្នុង​របស់​រថយន្ត​មើល​ទៅ​ពោរពេញ​ដោយ​ភាព​ទំនើប ដោយ​មាន​អេក្រង់រហូត​ដល់​ទៅ​បួន​សម្រាប់​ជួរ​កៅអី​ខាង​មុខ ហើយ​នៅ​​ជួរ​អ្នក​ខាង​ក្រោយ​មាន​អេក្រង់​ចំនួន ៣​ បន្ថែម​ទៀត​សម្រាប់​បញ្ជា​លើ​មុខងារ​ជា​ច្រើន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម