សេដ្ឋី Elon Musk ថា Tesla អាចផលិតឡានបាន ៥០ម៉ឺនគ្រឿងឆ្នាំនេះ

លោក Elon Musk នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Tesla និយាយ​ថា​ក្រុមហ៊ុន​របស់​ខ្លួន​អាច​ផលិត​រថយន្ត​បាន ៥០​ម៉ឺន​គ្រឿង​ក្នុង​ឆ្នាំ​នេះ ប្រសិន​បើ​នៅ​ត្រីមាស​ទី​បួន​​បន្ត​ទទួល​​បាន​ជោគជ័យ​ខ្លាំង។

កាល​ពី​ដើម​ឆ្នាំ​ Tesla ធ្លាប់​និយាយ​ថា​ខ្លួន​អាច​សម្រេច​គោលដៅ​ផលិត​រថយន្ត​បាន​លើស​ពី ៥០​ម៉ឺន​គ្រឿង​ក្នុង​ឆ្នាំ​នេះ​បាន​យ៉ាង​ងាយ។ ប៉ុន្តែ​ដោយ​សារ​តែ​ការ​ផ្ទុះ​ជំងឺ​កូវីដ​១៩ ទើប​ក្រុមហ៊ុន​ចាប់​ផ្ដើម​មិន​ច្បាស់​លាស់​លើ​ចំនួន​ផលិត​របស់​ខ្លួន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

​គួរ​ដឹង​ថា​ Tesla អាច​​លក់​រថយន្ត​បាន ១៣៩ ៣០០​គ្រឿង និង​ផលិត​រថយន្ត​បាន ១៤៥ ០៣៦​គ្រឿង ក្នុង​ត្រីមាស​ទី​បី ជា​តួ​លេខ​ខ្ពស់​បំផុត​មួយ​សម្រាប់​ក្រុមហ៊ុន។ យ៉ាងណាក្ដី​ប្រសិន​បើ​ចង់​បង្គ្រប់​​ចំនួន​ផលិត ៥០​ម៉ឺន​គ្រឿង នោះ Tesla ត្រូវ​ផលិត​រថយន្ត​ឲ្យ​បាន​ជិត​ ១៨២ ០០០​គ្រឿង​បន្ថែម​ទៀត​នៅ​ត្រីមាស​ទី​បួន​ ដែល​មិន​មែន​ជា​រឿង​តូច​នោះ​ទេ៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម