ក្រុមហ៊ុន Honda បានបញ្ជាក់ថា នឹងប្រកាសចេញរថយន្ត Civic Type R នៅឆ្នាំក្រោយជាផ្លូវការ ខណៈវានឹងក្លាយជាម៉ូដែលប្រើម៉ាស៊ីនចំហេះក្នុងសុទ្ធចុងក្រោយបង្អស់របស់ Honda ដែលលក់នៅអឺរ៉ុប ស្របពេលដែលក្រុមហ៊ុនផលិតរថយន្តជប៉ុននេះ បានប្តេជ្ញាទៅលើរថយន្តអគ្គិសនីវិញ។
ជាមួយគ្នានេះ ក្រុមហ៊ុន Honda បានបង្ហោះរូបថត ២សន្លឹក បង្ហាញឲ្យឃើញនូវរូបរាងរបស់ Civic Type R ប៉ុន្តែស្ថិតក្នុងសភាពបិទបាំងនៅឡើយ គ្រាន់តែបង្ហាញឲ្យឃើញនូវប៉ាណាមុខ និងរន្ធបឺតខ្យល់ធំជាងមុន, កាងមុខក្រោយមើលទៅធំជាង Civic Hatchback ធម្មតា, ដុំហ្វ្រាំង Brembo, កាងក្រោយ rear wing ធំជាងមុន ហើយមានបំពង់ស៊ីម៉ាំង ៣។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Honda មិនទាន់បានបង្ហាញព័ត៌មានលម្អិតអំពី Civic Type R ថ្មីឡើយ ប៉ុន្តែរបាយការណ៍ចុងក្រោយមួយអះអាងថា វានឹងបំពាក់ម៉ាស៊ីនដែលទទួលបានការអាប់ដេត គឺ turbocharged ចំណុះ ២,០លីត្រ មានកម្លាំង ៣០៦សេះ និងកម្លាំងរមួល ៤០០ញ៉ូតុនម៉ែត្រ។ មិនតែប៉ុណ្ណោះ Honda នឹងផ្តោតទៅលើការអាប់ដេតប្រព័ន្ធជើងក្រោម និងហ្វ្រាំង ទៀតផង។
សូមបញ្ជាក់ជាថ្មីម្តងទៀតថា រថយន្ត Honda Civic Type R ថ្មី នឹងបង្ហាញខ្លួនជាផ្លូវការ នៅក្នុងឆ្នាំ២០២២ ហើយនឹងបន្តប្រើប៉ុងមួយវិលកង់ក្រោយដដែល៕