Honda Civic ស៊េរីឆ្នាំ ២០២៥ ទទួលបានការកែមុខមាត់ ព្រមទាំងម៉ាស៊ីនកូនកាត់ Hybrid

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការដាក់បង្ហាញចេញនៅរូបភាព Teaser នៃរថយន្ត Honda Civic ស៊េរីឆ្នាំ ២០២៥ ដែលទទួលបានម៉ាស៊ីនកូនកាត់ Hybrid ជាលើកដំបូង សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ។

Honda Civic ស៊េរីឆ្នាំ ២០២៥ នឹងដំណើរការដោយម៉ាស៊ីនកូនកាត់ hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ទំហំ ៤ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួនដូចទៅនឹងរថយន្ត Honda Accord និង Honda CR-V ប្រើ hybrid ដែល ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តាមរូបភាពដែលបង្ហាញ ឃើញរថយន្តនេះ ទទួលបានការផ្លាស់ប្តូរដែលមានរូបរាងស្ព័រជាងមុន ដែលផ្នែកខាងមុខមានប៉ាណា និងរន្ធខ្យល់រាងជាសំណាញ់ Honeycomb ព្រមទាំងថាសកង់ស្ព័ររចនាថ្មីជាដើម ។ ខណៈផ្នែកខាងក្នុងក្រុមហ៊ុន Honda មិនទាន់បង្ហាញព័ត៌មានលម្អិតនៅឡើយទេ ។

ក្រុមហ៊ុន Honda American សង្ឃឹមថាការអាប់ដេតទាំងនេះនឹងទទួលបានការទាក់ទាញការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ ហើយវារំពឹងថាការលក់របស់នឹងកើនឡើងពី ១០% ទៅ ១៥% ភាគរយនៅឆ្នាំ ២០២៤ នេះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម