ព្រឺរោមជំនួស! ឡាន Bugatti Chiron ជាន់ដល់កុងទ័រ ៤១៧គ.ម/ម៉ លើផ្លូវសាធារណៈ (មានវីដេអូ)

[ទីផ្សាររថយន្តបរទេស] Bugatti Chiron គឺជារថយន្តដ៏អស្ចារ្យបំផុតមួយ មិនត្រឹមតែល្បឿនដែលពួកវាអាចជាន់ដល់នោះទេ ប៉ុន្តែកម្រិតផាសុកភាពដែលវាអាចផ្តល់ឲ្យអ្នកបើកបរនៅល្បឿនលឿន។

ជាក់ស្តែងវីដេអូឃ្លីបមួយបានបង្ហាញឲ្យយើងបានឃើញច្បាស់ បន្ទាប់ពីរថយន្ត Bugatti Chiron មួយគ្រឿង បានធ្វើដំណើរជិតដល់កុងទ័រ Top Speed នៅលើផ្លូវសាធារណៈ Autobahn ដែលមិនកំណត់ល្បឿន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

វីដេអូនោះបង្ហាញឲ្យឃើញរថយន្ត Bugatti Chiron ធ្វើដំណើរក្នុងល្បឿន ៤១៧គីឡូម៉ែត្រក្នុងមួយម៉ោង (២៥៩ម៉ាយ៍ក្នុងមួយម៉ោង) ឬ តិចជាងល្បឿនកំណត់ ៤២០គីឡូម៉ែត្រក្នុងមួយម៉ោង (២៦១ម៉ាយ៍ក្នុងមួយម៉ោង) របស់វាត្រឹមតែ ៣គីឡូម៉ែត្រក្នុងមួយម៉ោង (២ម៉ាយ៍ក្នុងមួយម៉ោង) ប៉ុណ្ណោះ។

យ៉ាងណាមិញ អ្វីដែលគេចាប់អារម្មណ៍នោះក្នុងវីដេអូខាងលើ គឺមិនត្រឹមតែល្បឿនដ៏លឿនដែល រថយន្ត Bugatti Chiron អាចរត់ដល់នោះទេ ប៉ុន្តែកម្រិតនៃផាសុកភាពដែលផ្តល់ឲ្យអ្នកបើកបរ គឺពិតមិនអាចកាត់ថ្លៃបានមែន៕

ចង់ដឹងកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម