[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ អ្នករៀបចំកម្មវិធី Repco Supercars Championship របស់ប្រទេសអូស្ត្រាលីបាន បានសម្រេចចិត្តជ្រើសរើសរថយន្ត Ford Ranger Raptor ជារថយន្តដែលមានសុវត្ថិភាព ដែលបង្កជាការភ្ញាក់ផ្អើលមួយសម្រាប់មនុស្សជាច្រើន ដោយសារតែទីតាំងនេះជាធម្មតាត្រូវបានបម្រុងទុកសម្រាប់តែរថយន្តស្ព័រប៉ុណ្ណោះ។
ក្នុងនោះ ភីកអាប់ Ranger Raptor នេះក៏មានការធ្វើឲ្យប្រសើរឡើងដូចជាប្រព័ន្ធភ្លើង warning light system ដែលបានដំឡើងនៅលើដំបូល និងបានតុបតែងជាមួយសំណុំនៃតែមពណ៌ត្រួយចេកដ៏លេចធ្លោ។
ព័ត៌មានលម្អិតអំពីម៉ាស៊ីននៃកំណែរថយន្តសុវត្ថិភាព Ranger Raptor មិនត្រូវបានប្រកាសនោះទេ វាទំនងជានឹងមានភាពប្រសើរឡើងបើប្រៀបធៀបទៅនឹងរថយន្តដើម។ ទន្ទឹមនឹងនោះ លោក John Hatzimanolis អ្នកគ្រប់គ្រងទូទៅ ផ្នែកទំនាក់ទំនង និងទីផ្សារ ក្រុមហ៊ុន Ford Australia បាននិយាយថា “យើងទន្ទឹងរង់ចាំធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលជាមួយនឹងសមត្ថភាពបើកបររបស់ Ranger Raptor ដែលជារថយន្តប្រណាំងមានសុវត្ថិភាពខ្ពស់”។
គួរឲ្យដឹងថា Repco Supercars Championship គឺជាព្រឹត្តិការណ៍ប្រណាំង FIA ដែលធ្វើឡើងនៅប្រទេសអូស្ត្រាលី និងនូវែលសេឡង់។ រថយន្តដែលចូលរួមដោយប្រើម៉ាស៊ីន V8 ដូចជា Mustang GT, Camaro Z1 ជាដើម។
មិនត្រឹមតែប៉ុណ្ណោះ ចំណុចគួរឲ្យកត់សម្គាល់ក្នុងការប្រណាំងនេះគឺថារថយន្តដែលចូលរួមទាំងអស់ប្រើប្រេងប្រណាំង E75 របស់ក្រុមហ៊ុនឧបត្ថម្ភ BP (British Petroleum) ដោយប្រភេទឥន្ធនៈនេះមាន ២០% BP Ultimate 98 សាំង និង ៨០% ជាជីវឥន្ធនៈ (biofuel) ៕