ភីកអាប់ KGM Ssangyong Musso ប្រើអគ្គិសនីសុទ្ធ បង្ហាញរូបរាងជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត KGM Mobility ដែលបានប្តូរឈ្មោះពីក្រុមហ៊ុន SsangYong បានធ្វើការដាក់បង្ហាញចេញនៅរូបរាងរថយន្តភីកអាប់ MUSSO ស៊េរីឆ្នាំ ២០២៥ ប្រើថាមពលអគ្គិសនីសុទ្ធ នៅក្នុងប្រទេសកូរ៉េខាងត្បូង ។

MUSSO ផលិតឡើងដោយផ្អែកនៅលើរថយន្ត Torres និងប្រើប្រាស់គ្រោងឆ្អឹង Ladder-frame platform ដោយរំពឹងថា បំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២០៣ សេះ និងកម្លាំងរមួល ៣៣៩ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយរបស់ BYD ទំហំ ៧៣,៤ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤៦២ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការឌីស្សាញផ្នែកខាងក្រៅ ស្រដៀងទៅនឹរថយន្ត SsangYong Torres ប្រភេទ SUV ដូចជាប៉ាណា, រន្ធខ្យល់ រួមទាំងចង្កៀងមុខ-ក្រោយ LED ព្រមទាំងបានបន្ថែមនៅកាងដែក roof-rial លើដំបូល និងថាសកង់ឌីស្សាញថ្មីជាដើម ។ ខណៈផ្នែកខាងក្នុង មិនមានព័ត៌មានបង្ហាញទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម