មើលឡាន Mercedes S-Class ២០២១ ទើបចេញ ជាន់កប់កុងទ័រ ងាយដូចបកចេក (មានវីដេអូ)

រថយន្ត Mercedes S-Class ស៊េរីឆ្នាំ២០២១ មានតម្លៃចាប់ពី ១០៩ ៨០០ដុល្លារ សម្រាប់ម៉ូដែល S 500 4MATIC នៅលើទីផ្សារសហរដ្ឋអាមេរិក ដោយវាមានបំពាក់លក្ខណៈពិសេសៗជាច្រើន រួមទាំង ប្រព័ន្ធបូមខ្យល់, ដំបូលកញ្ចក់វែង, យ៉ាន់ Alloy ១៩អ៊ីញ និង ចង្កៀង LED ជាដើម។

រថយន្ត S 500 មានបំពាក់ម៉ាស៊ីន turbocharged ចំណុះ ៣,០លីត្រ ទំហំ ៦ស៊ីឡាំង ជាមួយប្រព័ន្ធ mild-hybrid មានកម្លាំងសរុប ៤២៩សេះ។ អរគុណដល់ប្រព័ន្ធប៉ុងពីរ 4MATIC រថយន្តនេះអាចរត់ពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៤,៩វិនាទីប៉ុណ្ណោះ បើទោះបីជាមានតួខ្លួនធំ និងទម្ងន់ធ្ងន់ក៏ដោយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អ្វីដែលពិសេសនោះគឺ រថយន្តកំពូលប្រណីតរបស់អាល្លឺម៉ង់នេះ អាចរត់ដល់ល្បឿនអតិបរមា ១៥៥ម៉ាយ៍ក្នុងមួយម៉ោង ឬ ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង បានយ៉ាងរលូន ដោយមិនបាច់ខំប្រឹងខ្លាំងឡើយ៕

ចង់ដឹងថារថយន្ត Mercedes S-Class ឆ្នាំ២០២១ ដែលទើបតែចេញនោះ អាចជាន់កប់កុងទ័រងាយស្រួលប៉ុណ្ណា សូមទស្សនាវីដេអូខាងក្រោម៖

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម