[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Ram បានជ្រើសរើសយកកម្មវិធី Super Bowl commercial ជាកន្លែងដាក់បង្ហាញចេញនៅភីកអាប់អគ្គិសនី Ram 1500 REV ហើយក្រុមហ៊ុនក៏បានប្រកាសថាខ្លួននឹងចាប់ផ្តើមទទួលយកការកក់ទុកសម្រាប់ភីកអាប់អគ្គិសនីនេះនៅលើគេហទំព័រ RamREV.com ផងដែរ ។
សម្រាប់ការរចនារូបរាង គឺផ្ទុយគ្នាទៅនឹងការរំពឹងទុកដូចទៅនឹងភីកអាប់ Ram 1500 Revolution BEV concept Ram 1500 REV មើលទៅមិនដូចកំណែផលិតកម្មនៃ 1500 Revolution BEV Concept នោះទេ ដោយមើលទៅដូចជារថយន្តភីកប្រភេទអាប់អគ្គិសនីរបស់ Ram 1500 នាពេលបច្ចុប្បន្ននេះ។ ផ្នែកចំហៀងមួយចំនួនជាមួយហាក់ដូចជាចែករំលែកផ្នែកខ្លះជាមយយនឹងភីកអាប់ដែលដំណើរការដោយថាមពលចំហេះក្នុង ខណៈផ្នែកខាងមុខ និងខាងក្រោយមានព័ត៌មានលម្អិតពិសេស ដោយទាំងនោះរួមមានចង្កៀងមុខ LED ដូចទៅនឹងភីកអាប់ 1500 Revolution BEV។
ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏បានផ្តល់នៅរូបភាពផ្នែកខាងក្នុង ជាពិសេសផ្ទៃតាឡូដែលដូចគ្នាទាំងស្រុងជាមួយនឹងរថយន្ត Ram 1500 នាពេលបច្ចុប្បន្ន។ ខណះ កុងសូលកណ្តាល និងអេក្រង់កំសាន្ត UConnect touchscreen ទំហំធំមើលទៅស្រដៀងគ្នាខ្លាំងណាស់ ទោះបីភីកនេះទទួលបានអេក្រង់សម្រាប់អ្នកដំណើរខាងមុខ ដែលជាលក្ខណៈពិសេសមួយដែលត្រូវបានគេឃើញនាពេលថ្មីៗនេះនៅក្នុងរថយន្ត Jeeps ដ៏ទំនើប។
ជាមួយគ្នានេះ ក្រុមហ៊ុន Ram មិនបានផ្តល់លក្ខណៈពិសេសណាមួយនៃ 1500 REV ប៉ុន្តែវានៅតែត្រូវបានគេមើលឃើញថា នឹងផលិតផ្អែកលើគ្រោងឆ្អឹង BEV-centric STLA Frame platform ។ ក្រុមហ៊ុនបាននិយាយថា រថយន្តភីកអាប់អគ្គិសនីនឹងចូលផលិតកម្មនៅឆ្នាំ ២០២៤ ហើយនឹងឈានដល់ការចែកចាយនៅចុងឆ្នាំក្រោយ ទំនងជាមានន័យថាវានឹងបង្ហាញខ្លួនជាលើកដំបូងសម្រាប់ឆ្នាំម៉ូដែល ២០២៥ ៕