ភីកអាប់ Rexton Sports Culmen មុខមាត់ថ្មី និងទំនើបជាងមុន តម្លៃលក់ខ្ទង់ ៣ មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត KG Mobility ដែលត្រូវបានប្តូរឈ្មោះពីក្រុមហ៊ុន SangYong បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត KG Mobility Rexton Sports Culmen ដែលជារថយន្ត Pickup ដែលមានមូលដ្ឋានលើរថយន្ត SUV ដ៏រឹងមាំ ជាមួយតម្លៃលក់ចាប់ពី ២៦ ២៥០ ដុល្លារ ដល់ ៣០ ៥៤៤ ដុល្លារ ។

ភីកអាប់ Rexton Sports Culmen ទទួលបានការអាប់ដេតបន្ថែម ដែលផ្នែកខាងមុខត្រូវបានរចនាឡើងវិញ ជាមួយមានប៉ាណាមួយផ្ទាំងធំតុបតែងជាមួយក្រូម៉េ និងកាងមុខរចនាថ្មី ចង្កៀងមុខប្រភេទ LED យកលំនាំតាមរថយន្ត Rexton ប្រភេទ SUV និងអំពូលកាត់អ័ព្ទ LED ថ្មី ប្រើប្រាស់នៅថាសកង់រចនាថ្មីទំហំ ២០ អ៉ីញ និងរបាំងការពារភុកថ្មីផងដែរ។

ពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុង ទទួលបានការអាប់ដេតរួមមាន កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញត្រូវបានរចនាឡើងវិញ និង អេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ, ផ្ទៃតាឡូក៏ទទួលបានការចនាថ្មី, ប្រព័ន្ធម៉ាស៊ីនត្រជាក់រាងស្លីមជាងមុន, កៅអីស្រោបដោយស្បែក, ភ្លើងលម្អ ៣២ ពណ៌ ។ លើសពីនេះ ក៏បានធ្វើឲ្យប្រសើរឡើងនៅប្រព័ន្ធសុវត្ថិភាពជាមួយពោងសុវត្ថិភាព ៦ ចំនុច និងប្រព័ន្ធ ADAS ផងដែរ ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ ភីកអាប់ KG Mobility Rexton Sports Culmen អាប់ដេតថ្មីនេះ ដំណើរការដោយម៉ាស៊ីនម៉ាស៊ូតចំណុះ ២,២ លីត្រ Turbo ទំហំ ៤ ស៊ីឡាំងអាចផលិតកម្លាំងបាន ២០២ សេស និងកម្លាំងរមួល ៤៤១ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៦ វគ្គ ប្រភេទបើកបរប៉ុង ២ all-wheel drive ជាមួយប្រព័ន្ធចាក់សោរប៉ុង និងបំពាក់ប្រព័ន្ធ Trailer Sway Control system ថ្មី មានសមត្ថិភាពអូសសណ្តោងទំម្ងន់ ៣ តោន ៕

Sponsored