ភ្ជុំបិណ្ឌរួច សារ៉េចេញមួយទៅមិនខុសទេ ទំនើបហើយតម្លៃវិញ…

រថយន្តបែបគ្រួសារ SUV ម៉ូដែល MG RX5 ប្រភេទ Delux ដែលបានបំពាក់មកជាមួយម៉ាស៊ីន ១,៥ លីត្រ Turbo ស៊ីឡាំងចំនួន ៤ កំលាំង ១៦២ hp និងប្រអប់លេខស្វ័យប្រវតិ្ថ ៧វគ្គ។ អ្វីដែលគួរជាទីទាក់ទាញបំផុតនោះ គឺការរចនាផ្នែកខាងក្រៅ ចង្កៀងមុខប្រភេទ LED រចនាជាថ្នាក់ៗបែបស្ព័រ អមជាមួយអំពូលបំភ្លឺពេលថ្ងៃ Daytime Runnign Light LED ។

ពាណិជ្ជកម្ម

កង់រថយន្តរចនាបែបស្ព័រទាក់ទាញបំផុត ដោយបំផុសជា ២ពីរផងដែរ។ និយាយពីការចូលក្នុងរថយន្តវិញ កាន់តែទំនើប និងងាយស្រួលព្រោះយើងមិនចាំបាច់ប្រើប្រាស់សោរចាក់ទេ រាល់ការចេញឬចូលគឺមានភាពឆ្លាតវ៉ៃ ដោយគ្រាន់តែចុចប៉ូតុងលើដៃទ្វាប៉ុណ្ណោះ។

ដៃចង្កូតងាយស្រូលកាន់បញ្ជារ ជាមួយប៉ូតុងបញ្ជារបានច្រើនមុខងារបូករួមទាំងប្រព័ន្ធកំសាន្ត និងប្រព័ន្ធបង្ហាញពហុព័ត៍មាន។ កាន់សំបូរបែប និងទំនើបជាមួយប្រព័ន្ធកំសាន្ត Apple Carplay ជាមួយមុខងារកំសាន្តយ៉ាងច្រើន។

ផ្នែកខាងក្នុងធំទូលាយ និងផ្តល់នូវផាសុកភាពបំផុត ដោយកៅអីផ្នែកខាងក្រោយអាចធ្វើការបត់បែន ទៅតាមតម្រូវការផងដែរ។ ចំពោះតម្លៃវិញតែជាង ៤ម៉ឺនដុល្លារអាមេរិក តែប៉ុណ្ណោះ ដែលលោកអ្នកអាចរកជាវបាននៅក្រុមហ៊ុន MG Cambodia ជិតស្ពានអាកាស ៧មករា ស្ថិតតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ឬទាក់ទងលេខទូរស័ព្ទ ០២៣ ៨៨២ ៥៥២។

សូមទស្សនារូបរាងបន្ថែមទៀតនៅខាងក្រោម៖

Sponsored