នាពេលថ្មីៗនេះក្រុមហ៊ុន Honda បានបញ្ចេញម៉ូដែល Civic ស៊េរីឆ្នាំ ២០១៩ ចំនួន ២ ប្រភេទ គឺ Sedan (ទ្វា ៤) និង Coupe (ទ្វា ២) ជាមួយនឹងការអាប់ដេតរូបរាងខាងក្រៅ និងលក្ខណៈពិសេសមួយចំនួនទៀតផង។
Honda Civic ឆ្នាំ ២០១៩ នឹងបន្ថែមម៉ូដែល Sport , បច្ចេកវិទ្យា Honda Sensing ស្តង់ដារគ្រប់ម៉ូដែលទាំងអស់ រួមទាំង ការផ្លាស់ប្តូរស្ទីលទាំងខាងក្នុង និងខាងក្រៅផងដែរ។
ផ្នែកខាងក្រៅ Honda Civic បានបន្ថែមពណ៌ថ្មីចំនួន ៣ ផ្សេងទៀត គឺ ពណ៌ស (Platinum White Pearl) , ពណ៌ក្រហម (Molten Lava Pearl) និងពណ៌លឿង (Tonic Yellow Pearl)។
ផ្នែកខាងក្នុងវិញ វាបានប្រើប្រព័ន្ធ Display Audio Infotainment System និងដៃចង្កូតស្បែកដែលទទួលបានការអាប់ដេតថ្មី ក៏ដូចជាការប្រើប្រាស់កងបង្វិលដើម្បីដំឡើង និងបន្ថយសំឡេង , កុងទ័រឌីជីថល ប្រភេទ TFT ទំហំ ៧ អ៊ីញ , ម៉ាស៊ីនត្រជាក់មុខ-ក្រោយ ព្រមទាំងមុខងារ Bluetooth ដែលមានភាពប្រសើរជាងមុនទៀតផង។
បើនិយាយពីប្រព័ន្ធសុវត្ថិភាពវិញ Honda Civic បានបំពាក់ប្រព័ន្ធ Honda Sensing ដែលក្នុងនោះរួមមានទាំងមុខងារ ចង្កៀងមុខអូតូ , ហ្វ្រាំងដៃអេឡិចត្រូនិក ជាមួយមុខងារ Brake Hold ជាដើម។
Honda Civic ប្រើម៉ាស៊ីនចំនួន ២ ជម្រើស គឺ ម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ Naturally Aspirated ទំហំ ៤ ស៊ីឡាំង មានកម្លាំង ១៥៨ សេះ និង ម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ Turbo ទំហំ ៤ ស៊ីឡាំង មានកម្លាំង ១៧៤ សេះ។ Civic មានជម្រើសប្រអប់លេខចំនួន ២ ផងដែរ គឺ លេខដៃ និងលេខអូតូ ៦ វគ្គ ប្រភេទ CVT៕
ខាងក្រោមនេះគឺជាតម្លៃ និងកម្រិតស៊ីសាំងរបស់វា៖
ប្រភេទ Coupe
– Civic LX Coupe 2.0L លេខអូតូ , កម្រិតស៊ីសាំងជាមធ្យម ៦,១ លីត្រ , តម្លៃ ២០ ៦៥០ ដុល្លារលើទីផ្សារបរទេស
– Civic Sport Coupe 2.0L លេខដៃ , កម្រិតស៊ីសាំងជាមធ្យម ៦,៧ លីត្រ , តម្លៃ ២១ ៤៥០ ដុល្លារលើទីផ្សារបរទេស
– Civic Sport Coupe 2.0L លេខអូតូ , កម្រិតស៊ីសាំងជាមធ្យម ៦,៥ លីត្រ , តម្លៃ ២២ ២៥០ ដុល្លារលើទីផ្សារបរទេស
– Civic EX Coupe 1.5L Turbo លេខអូតូ , កម្រិតស៊ីសាំងជាមធ្យម ៥,៨ លីត្រ , តម្លៃ ២៣ ២០០ ដុល្លារលើទីផ្សារបរទេស
– Civic Touring Coupe 1.5L Turbo លេខអូតូ , កម្រិតស៊ីសាំងជាមធ្យម ៦,៣ លីត្រ , តម្លៃ ២៦ ៨៥០ ដុល្លារលើទីផ្សារបរទេស
ប្រភេទ Sedan
– Civic LX Sedan 2.0L លេខដៃ , កម្រិតស៊ីសាំងជាមធ្យម ៦,៥ លីត្រ , តម្លៃ ១៩ ៤៥០ ដុល្លារលើទីផ្សារបរទេស
– Civic LX Sedan 2.0L លេខអូតូ , កម្រិតស៊ីសាំងជាមធ្យម ៦,១ លីត្រ , តម្លៃ ២០ ២៥០ ដុល្លារលើទីផ្សារបរទេស
– Civic Sport Sedan 2.0L លេខដៃ , កម្រិតស៊ីសាំងជាមធ្យម ៦,៥ លីត្រ , តម្លៃ ២១ ១៥០ ដុល្លារលើទីផ្សារបរទេស
– Civic Sport Sedan 2.0L លេខអូតូ , កម្រិតស៊ីសាំងជាមធ្យម ៦,៣ លីត្រ , តម្លៃ ២១ ៩៥០ ដុល្លារលើទីផ្សារបរទេស
– Civic EX Sedan 1.5L Turbo លេខអូតូ , កម្រិតស៊ីសាំងជាមធ្យម ៥,៦ លីត្រ , តម្លៃ ២៣ ៤០០ ដុល្លារលើទីផ្សារបរទេស
– Civic EX-L Sedan 1.5L Turbo លេខអូតូ , កម្រិតស៊ីសាំងជាមធ្យម ៥,៦ លីត្រ , តម្លៃ ២៤ ៦០០ ដុល្លារលើទីផ្សារបរទេស
– Civic Touring Sedan 1.5L Turbo លេខអូតូ , កម្រិតស៊ីសាំងជាមធ្យម ៦,១ លីត្រ , តម្លៃ ២៧ ៣០០ ដុល្លារលើទីផ្សារបរទេស