[ទីផ្សារបរទេស] ជាច្រើនឆ្នាំជាប់ៗគ្នា ទីផ្សារអាស៊ីអាគ្នេយ៍គឺជាទីផ្សារមួយដែលប្រើប្រាស់នូវរថយន្តភីកអាប់ច្រើនជាងគេ ដោយក្នុងនោះមាន Toyota Hilux, Isuzu D-Max និងFord Ranger ។ ខណៈពេល Hilux និង D-Max គ្រប់គ្រងតំណែងក្នុងរយៈពេលជាច្រើនឆ្នាំចាប់ពីឆ្នាំ ២០១៧ ដល់បច្ចុប្បន្ន។
យោងតាមគេហទំព័រ Focus2move បានធ្វើការនូវប្រមូលទិន្នន័យលក់ពីទីផ្សារក្នុងតំបន់អាស៊ីអាគ្នេយ៍ (អាស៊ាន) រួមមានប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន ថៃ និងវៀតណាម។ ក្នុងនោះ ម៉ូដែលរថយន្តលក់ដាច់បំផុតទាំង ១០ នៅអាស៊ានក្នុងឆ្នាំ ២០២១ រួមទាំងម៉ូដែលជប៉ុន ៧ ម៉ូដែល ម៉ាឡេស៊ី ២ ម៉ូដែល និងអាមេរិក ១ ម៉ូឌែល។ ខាងក្រោមនេះជារថយន្តទាំង១០ដែលលក់ដាច់ជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍៖
១. Toyota Hilux លក់រថយន្តបានចំនួន ១៧៦,០៦២ គ្រឿង ចំណែកទីផ្សារ ៦,២%
២. Isuzu D-Max លក់រថយន្តបានចំនួន ១៦៣,១៣៧ គ្រឿង ចំណែកទីផ្សារ ៥,៦%
៣. Honda City ដោយលក់រថយន្តបានចំនួន ៨៨,៥៩០ គ្រឿង ដែលមានចំណែកទីផ្សារ ៣%
៤. Mitsubishi Xpander លក់រថយន្តបានចំនួន ៨៥,២៩៦ គ្រឿង ដែលមានចំណែកទីផ្សារ ២,៩%
៥. Toyota Vios លក់រថយន្តបានចំនួន ៨៥,០៤៧ គ្រឿង ដែលមានចំណែកទីផ្សារ ២,៩%
៦. Perodua Myvi លក់រថយន្តបានចំនួន ៨២,៣៥១ គ្រឿង ដែលមានចំណែកទីផ្សារ ២,៨%
៧. Toyota Rush លក់រថយន្តបានចំនួន ៦៨,៦៨៧ គ្រឿង ដែលមានចំណែកទីផ្សារ ២,៤%
៨. Ford Ranger លក់រថយន្តបានចំនួន ៦៧,៥៧៥ គ្រឿង ដែលមានចំណែកទីផ្សារ ២,៣%
៩. Perodua Axia លក់រថយន្តបានចំនួន ៦៧,២៦៧ គ្រឿង ដែលមានចំណែកទីផ្សារ ២,៣%
១០. Toyota Fortuner លក់រថយន្តបានចំនួន ៦៤,០៩៣ គ្រឿង ដែលមានចំណែកទីផ្សារ ២,២%