រន្ធត់ណាស់! ភ្លើង​ឆេះ​នៅទីលាន​ប្រណាំង​ Great Western ក្នុង​រដ្ឋ Victoria បាន​បំផ្លាញ​រថយន្ត​ដល់​ទៅ ២០គ្រឿង (មានវីដេអូ)

[បរទេស]​ តាមប្រភពព័ត៌មាន 7NEWS បានឲ្យដឹងថា កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មករាកន្លងទៅ នៅក្នុងព្រឹត្តិការណ៍មួយនៅឯទីលានប្រណាំង Great Western Racecourse រដ្ឋ Victoria ក្នុងប្រទេសអូស្រ្តាលី ស្រាប់តែក្លាយជាគ្រោះមហន្តរាយ ហើយត្រូវបានគេប្រដូចទៅនឹងព្យុះភ្លើង និងបានឆេះ​រថយន្ត​របស់​​អ្នកដែល​បាន​ចូល​រួម​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំនេះប្រហែល ២០​គ្រឿង។

តាមវីដេអូ​ដែល​ថត​បាន​នៅ​នឹង​កន្លែងឆេះ​បាន​បង្ហាញ​ពី​ភ្លើង​ឆេះ​យ៉ាង​សន្ធោសន្ធៅ​ដោយ​មាន​ផ្សែង​ខ្មៅ​ហុយ​ឡើង​អម​ដោយ​ការ​ផ្ទុះ​យ៉ាង​ខ្លាំង។ មនុស្សម្នាក់បាននិយាយនៅកន្លែងកើតហេតុថាជា “ព្យុះភ្លើង” ។ ក្នុងហេតុ​ការណ៍​នេះ ក៏បុរស​ម្នាក់​បាន​​លោត​ចូល​រថយន្តបានបើក​គេច​ខ្លួន​យ៉ាង​លឿន ខណៈ​ដែល​ភ្លើង​កំពុង​ឆេះ​យ៉ាង​សន្ធោសន្ធៅ​។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនមានរបាយការណ៍អំពីអ្នកស្លាប់ និងរបួសក្នុងចំណោមមនុស្សរាប់ពាន់នាក់ដែលមានវត្តមាននៅឯទីលានប្រណាំងនោះទេ។ ក្រុមអ្នកពន្លត់អគ្គីភ័យបានចំណាយពេលជាច្រើនម៉ោងដើម្បីពន្លត់ភ្លើងនៅលើស្មៅប្រហែល ៥ ០០០ ម៉ែត្រការ៉េ ហើយមូលហេតុ​នៃ​ការ​ឆាបឆេះ​នេះ​នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ​៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម