មកមើលរថយន្ត Toyota Tundra ធ្វើតេស្តប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ និងចាប់ហ្វ្រាំងដោយស្វ័យប្រវតិ្ត (មានវីដេអូ)​

[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការបង្ហាញចេញវីដេអូអំពីការធ្វើតេស្តសាកល្បងរថយន្ត Toyota Tundra ជាមួយប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ និងចាប់ហ្វ្រាំងដោយស្វ័យប្រវតិ្ត (Trailer Pre-Collision System) ជាមួយប្រព័ន្ធព័ត៌មាន Toyota Audio Multimedia ថ្មី របស់ខ្លួននៅឯមជ្ឈមណ្ឌល American Center for Mobility សហរដ្ឋអាមេរិក។

ដូចដែលអ្នកបានឃើញនៅក្នុងវីដេអូ ក្រុមហ៊ុន Toyota បានធ្វើការយករថយន្ត Tundra ជាមួយនឹងការអូសសណ្តោងរថយន្ត Sequoia Capstone ដ៏ប្រណិត​ ដែលមានទម្ងត់ ២ ៨០៥ គីឡូក្រាម ដោយក្រុមហ៊ុនចង់បង្ហាញឲ្យឃើញពីសមត្ថភាពហ្វ្រាំងរបស់ពួកគេដំណើរការបានល្អបំផុត។ ក្នុងនោះ ពួកគេទទួលបានលទ្ធផលគួរឲ្យគត់សម្គាល់ ដោយប្រព័ន្ធនេះបានដំណើរការប្រកបដោយសុវត្ថិភាព។

ពាណិជ្ជកម្ម

ទោះបីជាការបង្ហាញក្នុងល្បឿនយឹតក៏ដោយ អត្ថប្រយោជន៍គឺទទួលបានផលភ្លាមៗ ដោយសារប្រព័ន្ធធ្វើអោយប្រសើរឡើងនៅស្ថេរភាព ក៏ដូចជាកាត់បន្ថយចម្ងាយហ្វ្រាំង។ វាក៏ជួយកាត់បន្ថយគ្រោះថ្នាក់ដែលបង្កឡើងដោយអ្នកបើកបរមិនប្រុងប្រយ័ត្នផងដែរ។

សម្រាប់ការអូសសណ្តោងរបស់ Toyota Tundra ពីប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ និងចាប់ហ្វ្រាំងដោយស្វ័យប្រវតិ្ត (Trailer Pre-Collision System) ព្រោះម៉ូដែលនេះក៏មានបំពាក់នូវប្រព័ន្ធ Trailer Back Guidance and Straight Path Assist ដោយជួយពេលចូលចតដោយស្វ័យប្រវត្តិ។ លើសពីនេះ ក៏មានប្រព័ន្ធបង្ហាញឧបសគ្គពីចំហៀង (blind spot monitor) ដើម្បីជូនដំណឹងដល់អ្នកបើកបរចំពោះនៅគន្លងដែលនៅជាប់គ្នាផងដែរ៕

Sponsored