ប្រធានបទក្តៅៗ ទាំងក្រៅ និងក្នុងស្រុកនាពេលនេះគឺរថយន្តឡង់គ្រីស័រ ស៊េរីថ្មីចុងក្រោយ ២០២២ ហើយរហូតមកដល់ពេលនេះនៅឯប្រទេសជប៉ុនឯណោះវិញ បានធ្វើការបិទការកុម្ម៉ងផងដែរ ដោយសារតែសង្វាក់ផលិតកម្មសម្រាប់ប្រទេសជប៉ុនផ្ទាល់គឺតែ ៥ពាន់គ្រឿងប៉ុណ្ណោះ ប៉ុន្តែចំនួនអ្នកកុម្ម៉ងមានរហូតដល់ជាង ២ម៉ឺនគ្រឿងទៅហើយ និងរហូតមកដល់ពេលនេះមិនទាន់មានការបញ្ជាក់សារជាថ្មីពីការបើកអោយកុម្ម៉ងទៀតឡើយ។
សម្រាប់ទីផ្សារប្រទេសកំណើតគឺទើបតែធ្វើការសម្ពោធជាផ្លូវការកាលពីម្សិលមិញនេះ ថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ ហើយក៏បានបង្ហាញពីតួរលេខលក់នៅប្រទេសទាំង ១៧០ប្រទេសជុំវិញពិភពលោកគឺមានចំនួនរហូតដល់ទៅ ១០,៦លានគ្រឿង ដែលអាចនិយាយបានថាមានរថយន្តជាង ៣០គ្រឿងនៅក្នុងមួយឆ្នាំលក់បាន បើគិតពីឆ្នាំផលិតដំបូង ១៩៥១ មកដល់ខែមិថុនា ឆ្នាំ២០២១នេះ។ ខាងក្រោមនេះជាតម្លៃ និងជម្រើសរថយន្តឡង់គ្រីស័រឆ្នាំ២០២១ ដាក់លក់នៅប្រទេសជប៉ុន៖
ឥឡូវនេះ សូមមកទស្សនាវីដេអូនៃការថតពីការជំនៈឧបសគ្គទាំង៦ របស់រថយន្ត ឡង់គ្រីស័រ ឆ្នាំ២០២២ ដើម្បីអបអរខួបទី៧០ឆ្នាំរបស់ខ្លួន ដែលបានប្រព្រឹត្តទៅតាមរយៈអនឡាញកាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២១វិញម្តង បានដឹងថាស៊េរីថ្មី ពិតជាមិនធម្មតា។ ដោយឧបសគ្គផ្លូវលំបាកទាំង៦ នោះមានដូចជា៖ ផ្លូវរដេបរដុប ផ្លូវទឹក ផ្លូវខ្សច់ ផ្លូវថ្ម ផ្លូវភក់ និងផ្លូវដែលលំបាកផុតលេខ។ ចង់ដឹងយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖
ដោយឡែកសម្រាប់ទីផ្សារប្រទេសកម្ពុជា មិនទាន់ឃើញមានក្រុមហ៊ុនផ្លូវការធ្វើការប្រកាសពីដំណឹងរបស់វានូវឡើយទេ យើងនឹងរង់ចាំមើលទាំងអស់គ្នា ដោយសារបច្ចុប្បន្ននេះមានតែខាងការ៉ាស់លក់រថយន្តប៉ុណ្ណោះដែលបានធ្វើការនាំចូលដោយមានតម្លៃចាប់ពីជាង ១៨ម៉ឺនដុល្លារឡើងទៅ។