មកស្គាល់រថយន្តអគ្គិសនីមានល្បឿនលឿនទាំង ១២ម៉ូឌែល

ដោយមានពេលមិនយូរប៉ុន្មានទៀតប៉ុន្មាន ប្រទេសធំៗនៅអឺរ៉ុប នឹងមានតែវត្តមានតែរថយន្តអគ្គិសនីសុទ្ធ ក្រុមហ៊ុនផលិតរថយន្តនីមួយៗ បានខិតខំសិក្សាស្រាវជ្រាវទៅលើអាគុយ និងម៉ូទ័រអគ្គិសនី ដើម្បីជួយបំពេញតម្រូវការអោយរថយន្តអគ្គិសនីរបស់ខ្លួនអាចបើកបរបានចំងាយឆ្ងាយ និងល្បឿនលឿន។ ខាងក្រោមនេះ គឺជារថយន្តអគ្គិសនីដែលមានល្បឿនលឿន អាចស្ទុះពីល្បឿនកុងទ័រ ០-៩៦គីឡូម៉ែត្រក្នុងមួយម៉ោង ដោយប្រើប្រាស់ពេលក្រោម ៣,១វិនាទី ដែលបានអះអាងផ្ទាល់ពីក្រុមហ៊ុនផលិត។

  • Audi RS E-tron Quattro: អាចស្ទុះពីល្បឿនកុងទ័រ ០-៩៦គីឡូម៉ែត្រក្នុងមួយម៉ោង ដោយប្រើប្រាស់ពេល ៣,១វិនាទី។ ដំណើរការដោយម៉ូទ័រអគ្គិសនីភ្លោះ ២ មានកម្លាំងសរុប ៥៩០សេះ និងមានទម្ងន់ខ្លួន ២ ៣៤៧គីឡូក្រាម។

  • Tesla Model 3: វាដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ២ ដែលអាចស្ទុះពីល្បឿនកុងទ័រ ០-៩៦គីឡូម៉ែត្រក្នុងមួយម៉ោង ដោយប្រើប្រាស់ពេល ៣,១វិនាទី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • Lotus Evija: វាដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ៤ មានកម្លាំងសរុប ១ ៩៧២សេះ ដែលអាចស្ទុះពីល្បឿនកុងទ័រ ០-៩៦គីឡូម៉ែត្រក្នុងមួយម៉ោង ដោយប្រើប្រាស់ពេលក្រោម ៣វិនាទី។

  • Nio EP9: រថយន្តមានកម្លាំងសរុប ១ ៣៥៩សេះ អាចស្ទុះពីល្បឿនកុងទ័រ ០-៩៦គីឡូម៉ែត្រក្នុងមួយម៉ោង ដោយប្រើប្រាស់ពេល ២,៧វិនាទី។

  • Porsche Taycan Turbo S: អាចស្ទុះពីល្បឿនកុងទ័រ ០-៩៦គីឡូម៉ែត្រក្នុងមួយម៉ោង ដោយប្រើប្រាស់ពេល ២,៦វិនាទី ដំណើការដោយម៉ូទ័រអគ្គិសនីចំនួន ៤ និងកម្លាំង ១ ៩៤៩សេះ។

  • Tesla Model X Plaid: អាចស្ទុះពីល្បឿនកុងទ័រ ០-៩៦គីឡូម៉ែត្រក្នុងមួយម៉ោង ដោយប្រើប្រាស់ពេល ២,៥វិនាទី។ រថយន្តនេះដំណើការដោយម៉ូទ័រអគ្គិសនីចំនួន ៣ និងកម្លាំង ១ ០២០សេះ។

  • Faraday Future FF91: អាចស្ទុះពីល្បឿនកុងទ័រ ០-៩៦គីឡូម៉ែត្រក្នុងមួយម៉ោង ដោយប្រើប្រាស់ពេល ២,២វិនាទី និងដំណើការដោយម៉ូទ័រអគ្គិសនីចំនួន ៣ មានកម្លាំងសរុប ១​ ០៥០សេះ។

  • Pininfarina Battista:ដំណើការដោយម៉ូទ័រអគ្គិសនីចំនួន ៤ មានកម្លាំងសរុប ១​ ៩០០សេះអាចស្ទុះពីល្បឿនកុងទ័រ ០-៩៦គីឡូម៉ែត្រក្នុងមួយម៉ោង ដោយប្រើប្រាស់ពេល ២,០វិនាទី។

  • ·Tesla Model S Plaid: ប្រើប្រាស់ពេល ១,៩៩វិនាទី ក្នុងការស្ទុះពីល្បឿនកុងទ័រ ០-៩៦គីឡូម៉ែត្រក្នុងមួយម៉ោង ដំណើការដោយម៉ូទ័រអគ្គិសនីចំនួន ៣ និងកម្លាំង ១ ០៨០សេះ។

  • Tesla Roadster: អាចបើកបរបានចំងាយប្រហែល ១ ០០០គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង និងអាចស្ទុះពីល្បឿនកុងទ័រ ០-៩៦គីឡូម៉ែត្រក្នុងមួយម៉ោង ដោយប្រើប្រាស់ពេល ១,៩វិនាទី។

  • Rimac C_Two: អាចស្ទុះពីល្បឿនកុងទ័រ ០-៩៦គីឡូម៉ែត្រក្នុងមួយម៉ោង ដោយប្រើប្រាស់ពេល ១,៨៥វិនាទី និងមានល្បឿនអតិបរមា ៤១២គីឡូម៉ែត្រក្នុងមួយម៉ោង។

  • Aspark Owl: វាប្រើប្រាស់ពេល ១,៧២វិនាទី ក្នុងការស្ទុះពីល្បឿនកុងទ័រ ០-៩៦គីឡូម៉ែត្រក្នុងមួយម៉ោង ដំណើការដោយម៉ូទ័រអគ្គិសនីចំនួន ៤ និងកម្លាំង ១ ៩៨៤សេះ៕

Noted: សម្រាប់កម្លាំងសេះនៃរថយន្តមួយចំនួន ពួកយើងបាន Covert ពីចំនួន bhp ទៅ hp វាដូច្នេះវាអាចខ្វះ ឬលើសបន្តិច។

ផ្ទាំងផ្សាយពាណិជ្ជកម្ម