លើកនេះច្បាស់ហើយ គូប្រជែងរបស់ Cybertruck នឹងចេញលក់នៅខែកញ្ញានេះ

ការបញ្ចេញលក់រថយន្ត Rivian R1T ត្រូវបានពន្យារពេលជាច្រើនលើកមកហើយ ប៉ុន្តែនៅក្នុងសេចក្ដីប្រកាសថ្មីមួយបាននិយាយថាការបញ្ចេញលក់នឹងចាប់ផ្ដើមនៅខែកញ្ញានេះសម្រាប់ទីផ្សារអាមេរិក ហើយទំនងជាមិនមានការពន្យារពេលទៀតនោះទេ។

នាយកប្រតិបត្តិក្រុមហ៊ុន លោក RJ Scaringe ទើបបានប្រកាសថា Rivian នឹងអនុវត្តន៍តាមផែនការរបស់ខ្លួន ដោយនឹងចាប់ផ្ដើមបញ្ចេញលក់រថយន្ត R1T ជូនអតិថិជននៅខែក្រោយនេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត R1T ដែលចេញលក់ដំបូងគឺជាប្រភេទ Launch Edition ដែលមានតម្លៃចាប់ផ្ដើមពី ៧៣ ០០០ដុល្លារ។ វាក៏មានប្រភេទ Explore តម្លៃចាប់ពី ៦៧ ៥០០ដុល្លារ និងប្រភេទ Adventure ដែលមានតម្លៃចាប់ពី ៧៣ ០០០ដុល្លារដែរ ប៉ុន្តែរំពឹងថានឹងចេញលក់នៅដើមឆ្នាំ២០២២ឯណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម