មកហើយៗ! ភីកអាប់ Ford Ranger ប្រើ Plug-in hybrid ដំបូងគេរបស់ Ford បង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅភីកអាប់ Ford Ranger ប្រភេទ Plug-in hybrid ជាលើកដំបូងបង្អស់របស់ខ្លួន សម្រាប់នៅទីផ្សារអឺរ៉ុប អូស្រ្តាលី និងចក្រភពអង់គ្លេស ។

ភីកអាប់ Ford Ranger នេះ ដំណើរការដោយ plug-in hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនចំណុះ ២,៣ លីត្រ EcoBoost ជំនួយដោយ Turbocharged ទំហំ ៤ ស៊ីឡាំង ភ្ជាប់ដោយប្រអប់លេខអូតូ ១០ វគ្គ ផ្គួបជាមួយអាគុយទំហំ ១៤,៤ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤៥ គីឡូម៉ែត្រដោយប្រើថាមពលអគ្គិសនី និងមានសមត្ថភាពអូសសណ្តោងបានដល់ ៣៥០០ គីឡូក្រាម ។ក្នុងនោះ Ford មិនទាន់បង្ហាញកម្លាំងម៉ាស៊ីននៅឡើយទេ ប៉ុន្តែអះអាងថា នឹងមានកម្លាំងខ្លាំងជាងម៉ូដែល Ford Ranger ផ្សេងៗ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការរចនាមិនសូវខុសគ្នាប៉ុន្មាណពីម៉ូដែលធម្មតាទេ ដោយភាពខុសគ្នាសម្រាប់ Ford Ranger plug-in hybrid គឹមានកន្លែងប្រើប្រាស់ថាមពលអគ្គិសនីនៅផ្នែកឃ្លុបខាងក្រោយ ព្រមទាំងកន្លែងសាកថ្មនៅលើរបាំងការពារភុុកផ្នែកខាងក្រោយ និងថាសកង់ទំហំ ១៨ អ៉ីញត្រូវបានរចនាថ្មីជាដើម ។ លើសពីនេះ ក៏បានបន្ថែមនៅប្រព័ន្ធថ្វេរថាមពល Pro Power Onboard system ក្រុមហ៊ុនអះអាងថា អាគុុយដែលបំពាក់នៅលើភីកអាប់នេះ អាចផ្តល់ថាមពលដែលប្រើបាននៅកន្លែងធ្វើការ ឬកន្លែងបោះតង់សម្រាប់ adventure ផងដែរ។

គួរបញ្ជាក់ផងដែរថា ភីកអាប់ Ford Ranger PHEV ស៊េរីឆ្នាំ ២០២៥ នឹងចូលផលិតកម្មនៅចុងឆ្នាំ ២០២៤ ជាមួយនឹងការចែកចាយដំបូងដែលរំពឹងទុកនៅដើមឆ្នាំ ២០២៥ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម