មកហើយ! BYD Denza N9 តម្លៃខ្ទង់ ៧មុឺនដុល្លារ ផលិតកម្លាំងបានជិត ១ពាន់សេះ ឯ Options អេមញាក់

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់បង្ហាញចេញនូវរថយន្តសេរ៊ីថ្មីរបស់ខ្លួនក្នុងត្រកូល N បន្ទាប់ពី N7 និង N8 គឺរថយន្ត BYD Denza N9 ដែលជារថយន្តប្រណិតប្រភេទ SUV ខ្នាតធំ កៅអី ៣ជួរ ផ្តល់ជូនទាំងជម្រើសអគ្គិសនីសុទ្ធ និង Plug-in Hybrid ហើយគ្រោងនឹងដាក់បង្ហាញចេញលក់ជាផ្លូវការនៅដើមឆ្នាំ២០២៥ ខាងមុខនេះ នៅក្នុងទីផ្សារប្រទេសចិន ជាមួយតម្លៃលក់ចាប់ពី ៦៨ ៩៥០ ដុល្លារ។

ចំពោះរថយន្ត BYD Denza N9 ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង BYD e-Platform 3.0 មានប្រវែងតួខ្លួនសរុប ៥ ២៥៨ ម.ម កម្ពស់ ១ ៨៣០ ម.ម ទទឹង ២ ០៣០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ១២៥ ម.ម ដំណើរការដោយ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ម៉ូទ័រអគ្គិសនីចំនួន ៣ សម្រាប់ជម្រើសអគ្គិសនីសុទ្ធ ពោលបំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន១ ទំហំ ៣០៨សេះ នៅផ្នែកខាងមុខ និងម៉ូទ័រអគ្គិសនីចំនួន២ ទំហំ ៣២២ សេះ នៅផ្នែកខាងក្រោយ អាចផលិតកម្លាំងសរុបបានដល់ ៩៥១ សេះ ខណៈទំហំ និងប្រភេទអាគុយ រួមទាំងចម្ងាយបើកបរ ខាងក្រុមហ៊ុនមិនទាន់ដាក់បង្ហាញចេញនៅឡើយទេ។
  • ម៉ាសុីនកូនកាត់ Plug-in Hybrid ធ្វើការរួមគ្នារវាងម៉ាសុីនសាំងចំណុះ ២,០លីត្រ turbocharged ទំហំ ៤សុីឡាំង អាចផលិតកម្លាំងបាន ២០៤ សេះ និងម៉ូទ័រអគ្គិសនីចំនួន ៣ អាចផលិតកម្លាំងបានសរុប ៩១១ សេះ ផ្គួបជាមួយអាគុយទំហំ ៤៧ គីឡូ​វ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១៦៥ គីឡូម៉ែត្រ ដោយប្រើប្រាស់អគ្គិសនីសុទ្ធ និងមាន Top-speed ២៣០គ.ម/ម៉ោង។

សម្រាប់នៅផ្នែកខាងក្នុង ទទួលបានការរចនាបែប Luxury ដែលបំពាក់ជាមួយបច្ចេកវិទ្យាឆ្លាតវៃ និងប្រព័ន្ធសុវត្ថិភាព និងប្រព័ន្ធជំនួយការបើកបរដ៏សំបូរបែប រួមជាមួយនឹងអេក្រង់កុងទ័របង្ហាញព៌ត័មានឌីជីថលទំហំ ១៣,២អ៊ីញ អេក្រង់បញ្ជារ touchsreen ទំហំ ១៧,៣ អ៊ីញ អេក្រង់កម្សាន្ត touchsreen ទំហំ ១៣,២អ៊ីញ អេក្រង់លើកញ្ជក់ HUD ទំហំ ៥០អ៊ីញ កន្លែងសាកថ្មឥតខ្សែចំនួន២ អេក្រង់កម្សាន្ត touchsreen ទំហំ ១៧,១អ៊ីញ សម្រាប់អ្នកដំណើរផ្នែកខាងក្រោយ និងទូរទឹកកកទំហំ ១១,២លីត្រ មានមុខងារក្តៅ-ត្រជាក់ជាដើម។

ទាក់ទងទៅនឹងរូបរាង និងការឌីស្សាញផ្នែកខាងក្រៅរថយន្ត BYD Denza N9 ត្រូវបានរចនាបំពាក់ជាមួយប៉ាណាមុខបិទជិត សម្រាប់ជម្រើសអគ្គិសនីសុទ្ធ អបដោយសំណុំចង្កៀងមុខប្រភេទគុជ LED ចំនួន ៣គ្រាប់ ព្រមទាំងថាសកង់ស្ព័ររចនាថ្មីមានឡូហ្គូលទំហំ ២១ និង ២២អ៊ីញ រួមនឹងចង្កៀងក្រោយប្រភេទ LED អូសពីម្ខាងទៅម្ខាង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម