មិនគួរឲ្យជឿ! រថយន្តរបស់ក្រុមហ៊ុនចិនមួយម៉ូដែលនេះ ជិះ ១០០គីឡូម៉ែត្រ ស៊ីសាំងអត់ដល់កន្លះលីត្រ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Leapmotor បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនីសុទ្ធលាយសាំង Leapmotor C10 ស៊េរីថ្មីចុងក្រោយ ប្រភេទ EREV គ្រោងនឹងដាក់លក់ជាផ្លូវការនៅឆ្នាំ ២០២៥ ក្នុងប្រទេសបែលហ្សិក ខណៈតម្លៃមិនទាន់បង្ហាញនៅឡើយទេ ។

Leapmotor C10 ប្រភេទ EREV នេះ ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២១២ សេះ ផ្គួបជាមួយអាគុយទំហំ ២៨,៤ គីឡូវ៉ាត់ម៉ោង សាកថ្ម និងចាកសាំងពេញ អាចផ្តល់ចម្ងាយនៃការបើកបរបានដល់ ៩៥០គីឡូម៉ែត្រ គាំទ្រដោយការសាកថ្មល្បឿនលឿន អាចសាកបានពី ៣០% ទៅ ៨០% ប្រើរយៈពេល ១៨នាទី ព្រមទាំងមានកម្រិតស៊ីប្រេងត្រឹមតែ ០,៤ លីត្រ/១០០ គីឡូម៉ែត្រ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការឌីស្សាញផ្នែកខាងក្រៅ មានប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយប្រភេទ LED ព្រមទាំងថាសកង់ស្ព័រទំហំ ១៨ ដល់ ២០អ៉ីញ រួមទាំងកញ្ចក់ private glass និងទ្វារឃ្លុបក្រោយបើក-បិទដោយថាមពលអគ្គិសនីជាដើម ។

ចំពោះនៅផ្នែកខាងក្នុង មានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥ អ៉ីញ និងអេក្រង់កំសាន្តទំហំ ១៤,៦ អ៊ីញ ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ និងឧបករណ៍បំពងសំឡេងចំនួន ១២ ចំនុច ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម