មិនធម្មតា! ឡានអគ្គិសនីអាមេរិក សាកភ្លើង២០នាទី ជិះបានជិត ៥០០គ.ម៉

ក្រុមហ៊ុនរថយន្តអគ្គិសនីអាមេរិក Lucid Motors បានអះអាងថា រថយន្តម៉ូដែលថ្មីរបស់ខ្លួនម៉ូដែល Lucid Air នឹងក្លាយជារថយន្តអគ្គិសនី ដែលអាចសាកភ្លើងលឿនបំផុតលើពិភពលោក។

រថយន្តអត់ប្រើសាំង Lucid Air ថ្មី ដែលនឹងបង្ហាញខ្លួននាថ្ងៃទី០៩ ខែកញ្ញាខាងមុនេះ នឹងបំពាក់គ្រោងឆ្អឹង 900V+ Electrical Architecture រួមទាំងបន្ទះអាគុយ lithium-ion កែច្នៃពិសេស និង អាគុយជំនាន់ថ្មី ព្រមទាំង ប្រព័ន្ធគ្រប់គ្រងកំដៅកម្រិតខ្ពស់ ដែលអាចឲ្យវាសាកភ្លើងបានដល់ទៅ ២០ម៉ាយ៍ ឬ ៣២គីឡូម៉ែត្រ ក្នុងមួយនាទី តាមរយៈកម្លាំងសាក ៣០០គីឡូវ៉ាត់។

ពាណិជ្ជកម្ម

តាមរយៈតួលេខខាងលើ រថយន្តនោះនឹងអាចសាកភ្លើងបាន​ ៣០០ម៉ាយ៍ ឬ ៤៨០គីឡូម៉ែត្រ ក្នុងរយៈពេលត្រឹមតែ ២០នាទីប៉ុណ្ណោះ។ គួរឲ្យដឹងថា រថយន្ត Lucid Air នឹងមានចម្ងាយបើកបរសរុប ៥១៧ម៉ាយ៍ ឬស្មើនឹង ៨៣២គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង៕

Sponsored