Toyota Crown ប្រើថាមពលចំហាយទឹក Hydrogen ចេញលក់ជាផ្លូវការនៅទីផ្សារប្រទេសកំណើត

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់ចេញលក់ជាផ្លូវការនៅរថយន្ត Toyota Crown ប្រភេទ sedan ដើរដោយថាមពលចំហាយទឹក Hydrogen ជាមួយតម្លៃលក់ចាប់ពី ៥៥ ២១២ ដុល្លារ នៅទីផ្សារប្រទេសជប៉ុន ។

រថយន្តនេះ ផលិតឡើងនៅលើគ្រោងឆ្អឹង TNGA platform ដំណើរការដោយថាមពលចំហាយទឹក ដោយមានធុងរក្សា hydrogen ចំនួន ៣ និងធុងប្រេងចំនួន ១ ផ្គួបម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំងសរុប ៣៥៦ សេះ និងកម្លាំងរមួល ៣០០ ញ៉ូតុនម៉ែត្រ និងអាគុយលីដ្យូមអាចបើកបរបានចម្ងាយ ៨២០ គីឡូម៉ែត្រ។ លើសពីនេះ បានប្រើប្រាស់នៅប្រព័ន្ធទប់លំនឹង MacPherson suspension នៅផ្នែកខាងមុខ និង Multi-link suspension នៅផ្នែកខាងក្រោយ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការរចនានៅផ្នែកខាងក្រៅ ដោយនៅផ្នែកខាងមុខមានប៉ាណាទំហំធំឈ្មោះថា hammerhead ចង្កៀងមុខ-ក្រោយ LED ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័ររចនាថ្មីទំហំ ២០ អ៉ីញជាដើម ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់ជាមួយកុងទ័របង្ហាញព័ត៌មានទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto និងបានតុបតែងជាឈើផងដែរ ។ លើសពីនេះ កៅអីស្រោបស្បែកប្រភេទ softex មុខងារខ្យល់-កំដៅ ដំបូលកញ្ចក់ Panoramic sunroof និងប្រព័ន្ធសុវត្ថិភាព Toyota Safety Sense 3.0 ជំនាន់ចុងក្រោយផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម