ប៉ុន្មានឆ្នាំមកនេះ McLaren 720s ត្រូវបានគេចាត់ទុកថាជា Supercar ដែលមានកម្លាំងខ្លាំងមហាសាលមួយ។ ប៉ុន្តែពេលសាកកម្លាំង រត់លើផ្លូវចម្ងាយ ៤០០ម៉ែត្រ ជាមួយនឹង Porsche 911 Turbo S ស៊េរីថ្មី លទ្ធផលយ៉ាងណាដែរ?
ដើម្បីចង់ដឹងពីលទ្ធផល CarWow បានយករថយន្តទាំងសាកកម្លាំងគ្នា ដោយរថយន្ត Porsche 911 Turbo S មានដំណើរការដោយម៉ាស៊ីន Twin-Turbocharged ចំណុះ ៣,៨លីត្រ ៦ស៊ីឡាំង កម្លាំង ៦៤១សេះ។ ចំណែក McLaren 720s កម្លាំង ៧១០សេះ របស់វា បានមកពីម៉ាស៊ីន Twin-Turbo ចំណុះ ៤,០លីត្រ ៨ស៊ីឡាំង។ ហើយ McLaren គឺមានទម្ងន់ស្រាលជាង Porsche ប្រហែល ២០០គីឡូក្រាម។
ក្នុងការសាកល្បងកម្លាំងទាំងពីរលើក Porsche អាចស្ទុះបានលឿនជាង McLaren ដែលអាចវាចំណាយពេល ១០,១វិនាទី អាចដល់ទី ខណៈ McLaren ប្រើពេល ១០,៤វិនាទី។ ទស្សនាវីដេអូខាងក្រោម ៖