មេ Ford បង្ហើបថា ភីកអាប់ Maverick នឹងចេញប្រភេទប្រើអគ្គិសនី

ថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន Ford ទើបតែបានប្រកាសចេញភីកអាប់ខ្នាតតូច ដែលមានតម្លៃធូរថ្លៃបំផុត គឺ Ford Maverick ស៊េរីឆ្នាំ២០២២។

រថយន្ត Ford Maverick មានតម្លៃចាប់ពី ១៩ ៩៩៥ដុល្លារ ធ្វើឲ្យវាក្លាយជារថយន្តមានតម្លៃធូរថ្លៃបំផុតមួយ នៅសហរដ្ឋអាមរេិក ពោលគឺថោកជាងម៉ូដែល Ford EcoSport ដល់ទៅ ៤០០ដុល្លារឯណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយគ្នានេះដែរ CEO ក្រុមហ៊ុន Ford លោក Jim Farley បានប្រាប់ឲ្យដឹងថា ម៉ូដែលសម្រាប់ថ្ងៃអនាគត នៃ Maverick អាចនឹងបង្ហាញខ្លួន។

និយាយទៅកាន់កាសែត The New York Times លោក Farley ប្រាប់ថា លោកអាចប្រមើលមើលក្រុមហ៊ុន Ford ផលិតនូវត្រកូល Maverick ជាច្រើនផ្សេងទៀត រួមទាំងម៉ូដែលប្រើអគ្គិសនីផងដែរ។ នាយកប្រតិបត្តិរូបនេះមិនបាននិយាយលម្អិតទេ ប៉ុន្តែ Ford មានលក់ភីកអាប់ F-150 ជាច្រើនប្រភេទ រួមទាំងប្រភេទអគ្គិសនីផងដែរ ដូច្នេះ Maverick ក៏ដូចគ្នា។

គួរឲ្យដឹងដែរថា ភីកអាប់ Ford F-150 Lightning ដែលដំណើរការដោយថាមពលអគ្គិសនីសុទ្ធនោះ មានតម្លៃចាប់ពី ៣៩ ៩៧៥ដុល្លារ ដូច្នេះប្រសិនបើ Maverick ចេញប្រភេទអគ្គិសនីសុទ្ធដែរនោះ វានឹងមានតម្លៃថោកជាងនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម