មែន ឬ អត់! Ford ត្រៀម​ផលិតរថយន្ត​ Mustang Raptor និង Raptor R

[បរទេស] ក្រុមហ៊ុនផលិត Ford ហាក់ដូចជាកំពុងស្ថិតក្នុងការអភិវឌ្ឈន៍រថយន្ត Mustang បែប Safari-Style ពាក់ឡូហ្គោ Raptor ។ ក្នុងនោះ បើយោងតាមរបាយការណ៍ពីគេហទំព័រ Car and Driver បានអះអាងថា ក្រុមហ៊ុន Ford កំពុងផលិត ‘Raptorize’ នៅម៉ូដែលជាច្រើនតាមដែលអាចធ្វើបាន។

ទន្ទឹមនឹងនេះ ត្រូវបានគេអះអាងថាក្រុមហ៊ុន Ford នឹងបំពាក់រថយន្ត Mustang Raptor ជាមួយនឹងម៉ាស៊ីនចំណុះ ៥,០ លីត្រ  V8 នឹងភ្ជាប់ជាមួយនឹងប្រអប់លេខអូតូ ១០ វគ្គ ប្រភេទបើកបរប៉ុង២ all-wheel drive និងប្រព័ន្ធចាក់សោរប៉ុងកណ្តាលដែលដើរដោយអេឡិចត្រូនិចទៀតផង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រសិនបើរថយន្ត Ford Mustang Raptor មិនទាន់គ្រប់គ្រាន់សម្រាប់អតិថិជនទេ វាក៏ត្រូវបានគេអះអាងផងដែរថាក្រុមហ៊ុននឹងផលិតរថយន្ត Ford Mustang Raptor R ដែលបំពាក់ម៉ាស៊ីនចំណុះ ៥,២ លីត្រ Supercharged V8 ដែលមានកម្លាំងជាង ៧០០ សេស។ លើសពីនេះ ក៏បានធ្វើឲ្យប្រសើរនៅប្រព័ន្ធទប់លំនឹងដោយបំពាក់ប្រព័ន្ធប៉ូម Fox Dampers និង suspension lift 2.0 ផងដែរ។

ប្រសិនបើអ្វីៗទាំងអស់នេះក្លាយជាការពិត រថយន្តអាចនឹងមានតម្លៃថ្លៃ ដោយអាចមានតម្លៃលក់ប្រហែលចាប់ពី ៩០ ០០០ ដុល្លារ ។ យ៉ាងណាមិញ មានតែរងចាំមើលបន្តទៀត ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម