BAIC bj40 Ring Tower Champion ជើងខ្លាំងខាង Off-Road តម្លៃខ្ទង់ ៣មុឺនដុល្លារ បង្ហាញខ្លួនជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត BAIC Group បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត BAIC bj40 Ring Tower Champion Edition ជារថយន្តប្រភេទ Off-Road ថ្មីរបស់ខ្លួននៅក្នុងប្រទេសចិន ដែលជាដៃគូប្រកួតប្រជែងដ៏សំខាន់របស់រថយន្ត WEY TANK300 ថ្មីរបស់ Great Wall Motors ផលិតតែ ២០២១ គ្រឿងប៉ុណ្ណោះ ជាមួយនឹងតម្លៃចាប់ពី ៣១ ០៨៥ ដុល្លារ។

សម្រាប់ម៉ូដែល Ring Tower Champion Edition បំពាក់ដោយប៉ាណាមុខធំស្រដៀងនឹងរថយន្ត JEEP, រន្ធខ្យល់ចេញចូលពណ៌ខ្មៅជាមួយនឹងទំពក់អូសណ្តោងពណ៌ក្រហម, ចង្កៀងមុខប្រភេទ LED Matrix រាងមូល តួចំហៀងនៃរថយន្តស្រដៀងទៅនឹងរថយន្ត Jeep Wrangler, ថាសកង់ស្ព័រពណ៌ខ្មៅជាមួយដុំហ្រ្វាំង calipers ក្រហម ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំណែកផ្នែក​ខាង​ក្នុង​វិញ រថយន្តនេះ​មានការតុបតែជាមួយគ្រឿងបរិក្ខាយ៉ាងប្រណិតនិងផាសុកភាព ដោយមានពូកស្បែក​ពណ៌ខ្មៅ ម៉ាស៊ីនត្រជាក់អូតូរចនាជាមួយក្រូម៉េរាងមូល ដៃចង្កូតពហុមុខងារ 3-spoke កុងទ័រព័ត៌មាន Full LCD និងអេក្រង់កំសាន្ត touchscreen ទំហំធំជាដើម។

បើនិយាយអំពីផ្នែកម៉ាស៊ីនវិញ រថយន្តនេះដំណើរការដោយម៉ាស៊ីនចំណុះ ២,០​ លីត្រ turbocharged ដោយ Honeycomb ផលិតកម្លាំងបាន ៣០០ សេះ និងកម្លាំងរមួល ៣៨០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ ៨ វគ្គ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម