ម៉ូដែលពិសេស Ford Explorer Kunlun Peak Edition ចេញលក់ជាផ្លូវការនៅប្រទេសចិន តម្លៃខ្ទង់ ៥ មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford ប្រចាំនៅប្រទេសចិន បានធ្វើការចេញលក់ជាផ្លូវការនៅរថយន្ត Ford Explorer Kunlun Peak Edition Timberline ដែលផ្តោតលើការបើកបរលើផ្លូវ Off-Road មាន ២ ម៉ូដែលសម្រាប់ជ្រើសរើសជាមួយតម្លៃលក់ ៥៦ ៤៨៩ ដុល្លារ ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៥ ០៦៣ ម.ម ទទឹង ២ ០០៤ ម.ម កំពស់ ១ ៧៧៨ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ០២៥ ម.ម ។ សម្រាប់ការរចនាត្រូវបានភ្ជាប់មកការឌីស្សាញផ្អែកលើរថយន្ត Timberline ដោយផ្នែកខាងមុខមានប៉ាណាដែលភ្ជាប់ទៅនឹងកាង និងបានបន្ថែមសំណុំចង្កៀង LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង, បន្ទះដែកការពារផ្នែកខាងក្រោមធ្វើពីអាលុយមីញ៉ូម ប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៨ អ៉ីញ ផ្នែកខាងក្រោយមានចង្កៀង LED រាងជាអក្សរ C និងឡូហ្គោអក្សរ Timberline ផងដែរ  ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅខាងផ្នេកក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ​ និងអេក្រង់កំសាន្ត touchscreen ទំហំ ២៧ អ៉ីញ ដែលមានលក្ខណៈបែប unique សម្រាប់ម៉ូដែលពិសេសរបស់ចិន ។ លក្ខណះពិសេសផ្សេងទៀតរួមមាន ឧបករណ៍បំពងសំឡេងម៉ាក B&O ១៤ ចំនុច, កុងទ័របង្ហាញលើកញ្ចក់ និងអាចកំណត់ជា ៦ កៅអី ឬ​ ៧កៅអី ។ លើសពីនេះ ក៏បានមកជាមួយប្រព័ន្ធជំនួយការអ្នកបើកបរកម្រិត ២ ផងដែរ ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីនចំណុះ ២,៣ លីត្រ EcoBoost ជំនួយដោយ Turbocharged អាចផលិតកម្លាំងបាន ២៧៦ សេស និងកម្លាំងរមួល ៤២៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ១០ វគ្គ ប្រភេទបើកបរប៉ុង ២ all-wheel drive ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម