ម៉ូតូឆ្លងជំនាន់ពីទសវត្ស ៥០ ត្រូវដាក់បង្ហាញខ្លួនសារជាថ្មីក្នុងពេលបច្ចុប្បន្ន ដោយក្រុមហ៊ុន Royal Enfield ម៉ូឌែល Classic 500

ត្រូវបានណែនាំក្នុងឆ្នាំ២០០៨ Royal Enfield Classic គឺជាការតំណាងឲ្យការរំលឹក និងនឹកដល់អតីតកាលនៃម៉ូតូអង់គ្លេសនៅសម័យក្រោយសង្រ្គាមលោកលើកទី២។ Royal Enfield Classic ជាម៉ូឌែលថ្មីមែនពិត តែបានរក្សានូវលក្ខណៈបែបបុរាណនៃម៉ូតូអង់គ្លេសនៃទសវត្សឆ្នាំ ១៩៥០ មើលទៅសាមញ្ញ សមគ្មានទាស់ ទាំងទំហំនិងពេញលក្ខណៈតែម្ដង។ ម៉ូតូនេះបំពាក់ដោយម៉ាស៊ីន ៤៩៩សេសេ ដែលមានកម្លាំងអតិបរិមា  ២៧,២ bhp  និងកម្លាំងបង្វិល ៥២៥០ រង្វិលជុំក្នុងមួយនាទី, របាំងការពារភក់ផ្នែកខាងមុខ និងក្រោយ, អំពូលភ្លើងបំភ្លឺផ្លូវ និងគម្របការពារ, ធុងសាំង, ប្រអប់រាងពងក្រពើ, ឆ្នុកបំពង់់ស៊ីម៉ាំងទប់សំលេង, ឧបករណ៍វាស់ល្បឿន និងស្តុបក្រោយ រចនាឡើងតាមរូបភាពដើមនៃម៉ូតូអង់គ្លេសនៅក្រោយសង្គ្រាមលោកលើកទី២។ ថាមពលម៉ាស៊ីន និងកម្លាំងបង្វិលជុំទាំងមូលត្រូវបានកែសំរួល និងកែលម្អតាមរបៀបមួយ ដើម្បីទទួលបានការកែលម្អយានយន្តនៅទូទាំងជួរប្រតិបត្តិការ ដោយប្រើកម្លាំងបង្វិលខ្ពស់នៅរង្វិលជុំក្នុងមួយនាទី សម្រាប់ថាមពលទាញអតិបរិមា ដែលធ្វើឱ្យជិះឡើងភ្នំ ឬ ធ្វើដំណើរប្រចាំថ្ងៃដោយគ្មានការបារម្ភ។ យ៉ាងណាមិញចំពោះតម្លៃវិញក្នុងប្រទេសកម្ពុជា Royal Enfield Classic 500 មានតម្លៃចាប់ពី ៥,៣១៤ ដុល្លារ។

អំពីក្រុមហ៊ុន Royal Enfield៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Royal Enfield គឺជាយីហោម៉ូតូចាស់ជាងគេដែលបន្តឈរជើងមកទល់បច្ចុប្បន្ន ដោយបានបង្កើត និងបានផលិតម៉ូតូប្លែកៗតាំងពីឆ្នាំ ១៩០១។ ផ្តោតលើការនាំយកម៉ូតូបែបសាមញ្ញ តែទាក់ភ្នែក និងអាចដំណើរការបានល្អ Royal Enfield ដំណើរការនៅក្នុងប្រទេសឥណ្ឌា និងជាង ៦០ ប្រទេសជុំវិញពិភពលោក។ ដោយមានកន្លែងអភិវឌ្ឍន៍ទំនើបនៅ Leicestershire ចក្រភពអង់គ្លេស និង Chennai ប្រទេសឥណ្ឌា ហើយ Royal Enfield ផលិតម៉ូតូនៅ Tamil Nadu សម្រាប់ពិភពលោក។

ការដាក់បង្ហាញរបស់ Royal Enfield រួមបញ្ចូលទាំង Meteor 350 ស៊េរីថ្មីទាំងអស់, Interceptor 650 និងបងប្អូនភ្លោះ Continental GT 650 ,ម៉ូតូផ្សងព្រេង Himalayan , Bullet 500 និង Classic 500 ។ អ្នកជិះម៉ូតូ និងអ្នកដែលនិយមចូលចិត្តម៉ូតូបែបនេះ នឹងទទួលបានការគាំទ្រយ៉ាងខ្លាំងពីព្រឹត្តិការណ៍គ្រប់កម្រិតទាំងថ្នាក់តំបន់ និងអន្តរជាតិ អ្វីដែលគួរអោយកត់សំគាល់បំផុតនោះ គឺការជិះម៉ូតូ ដែលជាការជួបជុំជារៀងរាល់ឆ្នាំរបស់មនុស្សរាប់ពាន់នាក់ដែលមានការចាប់អារម្មណ៍ពី Royal Enfield នៅ Goa និង Himalayan Odyssey ដែលធ្វើឡើងជាប្រចាំឆ្នាំនៅលើ ផ្លូវ ដី ដែលពិបាក និងឆ្លងកាត់ភ្នំខ្ពស់បំផុត។

ផ្នែកមួយនៃ Eicher Motors Limited, Royal Enfield ប្រតិបត្តិការតាមរយៈក្រុមហ៊ុនចែកចាយទ្រង់ទ្រាយធំ ៩២១ និងហាងលក់រាយ ៦៣៨ នៅតាមទីក្រុង និងទីប្រជុំជនធំៗ ទាំងអស់ក្នុងប្រទេសឥណ្ឌា និងនាំចេញទៅប្រទេសជាង ៦០ នៅជុំវិញពិភពលោក។ រោងចក្រផលិតបែបទំនើបទាំង ២ របស់ក្រុមហ៊ុននេះមានទីតាំងនៅ Oragadam និង Vallam Vadagal ជិត Chennai។ ហើយថ្មីៗនេះក្រុមហ៊ុន Royal Enfield បានវិនិយោគនៅក្នុងមជ្ឈមណ្ឌលបច្ចេកទេសលំដាប់ពិភពលោកចំនួន ២ គឺនៅទីក្រុង Bruntingthorpe ចក្រភពអង់គ្លេស និងទីក្រុង Chennai ប្រទេសឥណ្ឌា ហើយនៅឆ្នាំ ២០២០ បានបើកអង្គភាពដំឡើងដំបូងនៅខាងក្រៅប្រទេសឥណ្ឌានៅ Buenos Aires ប្រទេសអាហ្សង់ទីន។ ជាមួយនឹងការកើនឡើងជាង ១៧% ពីមួយឆ្នាំទៅមួយឆ្នាំក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយ ហើយការលក់នៅលើទីផ្សារអន្តរជាតិកើនឡើង ៩៦% ក្នុងឆ្នាំ២០១៩-២០២០ Royal Enfield គឺជាអ្នកនាំមុខគេនៅក្នុងទីផ្សារម៉ូតូខ្នាតមធ្យម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម