Toyota ប្រកាសចេញ Toyota Crown Kluger ជាផ្លូវការ ក្នុងកម្មវិធីពិព័រណ៍រថយន្តទីក្រុងសៀងហៃ ២០២១

បន្ទាប់ពីបានបង្ហាញរូបរាងជាផ្លូវការកាលពីប៉ុន្មានសប្តាហ៍មុនកន្លងទៅ នាពេលនេះរថយន្ត Toyota Crown Kluger ២០២១ រួមជាមួយ Toyota Highlander ជំនាន់ទី៤ ត្រូវបានក្រុមហ៊ុន Toyota បានធ្វើការប្រកាសចេញជាផ្លូវការ នៅក្នុងកម្មវិធីពិព័រណ៍រថយន្តទីក្រុងសៀងហៃ ២០២១។

Toyota Highlander ជំនាន់ទី៤

រថយន្តនេះមានប្រវែងសរុប ៥០១៥ម.ម, ប្រវែងទទឹង ១៩៣០ម.ម, មានកម្ពស់ ១៧៥០ម.ម, ប្រវែងពីកង់មុខដល់កង់ក្រោយ ២ ៨៥០ម.ម និងបំពាក់ជាមួយជម្រើសថាសកង់ទំហំ ១៨អ៊ីញ និង ២០អ៊ីញផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់រូបរាងផ្នែកខាងមុខរបស់វា គឺបានប្រើប្រាស់នូវចង្កៀងមុខដូចទៅនឹងរថយន្ត Highlanderដែរ ប៉ុន្តែសម្រាប់ឡូហ្គូខាងមុខរថយន្ត Highlander មានបំពាក់ជាមួយឡូហ្គូរបស់ Toyota នៅចំកណ្តាលប៉ាណាក្រូម រីឯរថយន្ត Crown Kluger បំពាក់ជាមួយឡូហ្គូម្កុដ រួមជាមួយថាសកង់ ត្រូវបានរចនាខុសគ្នាផងដែរ។

Toyota Crown Kluger ដំណើរការដោយម៉ាស៊ីន Hybrid ចំណុះ ២,៥លីត្រ កម្លាំង ១៨៩សេះ និងប្រព័ន្ធប៉ុង២ E-Four AWD។ បន្ថែមពីនេះ វានឹងបំពាក់ជាមួយកញ្ចប់ប្រព័ន្ធសុវត្តិភាព TSS 2.0 ដែលមានមុខងារ Radar-Active Cruise Control, Lane Departure Warming, Automatic Headlight, Lane Keeping Assist និងRoad and Traffic Sign Recognition ផងដែរ។

រថយន្ត Toyota Crown Kluger នឹងត្រូវចេញលក់នៅលើទីផ្សារប្រទេសចិន នៅពាក់កណ្តាលឆ្នាំ ២០២១ នេះដូចរថយន្ត Toyota Highlander ចំពោះតម្លៃក្រុមហ៊ុននឹងប្រកាសនៅពេលក្រោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម