រថយន្ដអគ្គិសនី BYD Fangchengbao T3 ដាក់លក់នៅចិនជាមួួយតម្លៃ ចន្លោះពី១មុឺនជាងដល់២មុឺនដុល្លារជាង

រថយន្ដអគ្គិសនី BYD Fangchengbao Titanium 3 បានដាក់លក់នៅប្រទេសចិនជាផ្លូវការហើយ ជាមួយចាប់ពី ១៣៣ ៨០០ ដល់ ១៩៣ ៨០០យ័ន ឬស្មើនិង ១៨ ៤០០ ដល់ ២៦ ៦៥២ដុល្លារ រថយន្ដមានទាំងជម្រើសប្រើប្រាស់ប្រព័ន្ធបើកបរ RWD និង AWD អាចបើកបាន ៥០១ គីឡូម៉ែត្រ​ក្នុង​ការ​សាក​មួយ​ពេញ គិតតាមតាម​ស្តង់ដារវាស់ចម្ងាយ CLTC​ ។

เปิดตัวจีน ราคา 608,000 บาท BYD FangCheng Bao Titanium 3 501 กม./ชาร์จ CLTC  - รถใหม่วันนี้ ข่าวรถยนต์ EV ราคารถยนต์ไฟฟ้า และ สันดาปចំពោះម៉ូឌែល Titanium គឺ​ជា​​ផលិតផល​ទី២ របស់​ម៉ាក FangChengBao ដែល​ផ្តោត​លើ​រថយន្ត​ប្រើប្រាស់​ថាមពល​អគ្គិសនីសម្រាប់​ការ​ប្រើប្រាស់​ក្នុង​ទីក្រុង ហើយ​វា​ខុស​ពី​ម៉ូឌែល Leopard ត្រង់​ថា​វា​ប្រើ​តួ​រថយន្ត​ប្រភេទ monocoque body ។ ចំពោះត្រកូល Fangchengbao គឺជា​ម៉ាក​រថយន្ត​អគ្គិសនី​ប្រណិត​របស់​ក្រុមហ៊ុន​ចិន BYD Auto ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ខែ​មិថុនា ឆ្នាំ ២០២៣។ ឈ្មោះ “Fangchengbao” មានន័យថា “Leopard Equation”។

BYD Unveils FangChengBao Tai 3 with Futuristic Design and Built in Droneរថយន្ដ BYD Fangchengbao T3 ដាក់លក់នៅប្រទេសចិនជាមួយជម្រើស៥ម៉ូឌែលផ្សេងគ្នាក្នុងនោះរួមមាន៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ម៉ូឌែល Pro អាចបើកបានចម្ងាយ ៥០១គីឡូម៉ែតត្រ ដាក់លក់ក្នុងតម្លៃ ១៨ ៤០០ដុល្លារ
  • ម៉ូឌែល Max អាចបើកបានចម្ងាយ ៥០១គីឡូម៉ែតត្រ ដាក់លក់ក្នុងតម្លៃ ២០ ៦០០ដុល្លារ
  • ម៉ូឌែល Max AWD អាចបើកបានចម្ងាយ ៥០១គីឡូម៉ែតត្រ ដាក់លក់ក្នុងតម្លៃ ២២ ៥០០ដុល្លារ
  • ម៉ូឌែល Ultra AWD អាចបើកបានចម្ងាយ ៥០១គីឡូម៉ែតត្រ ដាក់លក់ក្នុងតម្លៃ ២៣ ៩០០ដុល្លារ
  • ម៉ូឌែល Drove Edition អាចបើកបានចម្ងាយ ៥០១គីឡូម៉ែតត្រ ដាក់លក់ក្នុងតម្លៃ ២៦ ៦៥២ដុល្លារ

ម៉ាក​យីហោ​នេះ​ផ្តោត​លើ​ការ​ផលិត​រថយន្ត SUV ដែល​មាន​សមត្ថភាព​ខ្ពស់ ដើម្បី​បំពេញ​តម្រូវការ​ទីផ្សារ​រថយន្ត​ off-road និង​រថយន្ត​ស្ព័រ។ ម៉ូដែល​ដំបូង គឺ Bao 5 ត្រូវ​បាន​ដាក់​លក់​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ ២០២៣ បន្ទាប់​មក​ម៉ូដែល Bao 8 ក្នុង​ខែ​វិច្ឆិកា ឆ្នាំ ២០២៤។ Fang Chengbao ក៏​បាន​សហការ​ជាមួយ Huawei ដើម្បី​អភិវឌ្ឍ​បច្ចេកវិទ្យា​បើកបរ​ឆ្លាតវៃ។​ ដើម្បី​បង្កើន​បទពិសោធន៍​បើកបរ​សម្រាប់​អ្នកប្រើប្រាស់ ម៉ាក​យីហោ​នេះ​ក៏​មាន​ផែនការ​ពង្រីក​ទីផ្សារ​របស់​ខ្លួន​ទៅ​ក្រៅ​ប្រទេស ដោយ​ប្រើ​ឈ្មោះ​ម៉ាក Denza សម្រាប់​ទីផ្សារ​នៅ​ក្រៅ​ប្រទេស​ចិន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម