
Jetour Zongheng G700 បានដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណលក់ជាផ្លូវការ។ រថយន្តថ្មីនេះត្រូវបានគេរំពឹងថានឹងក្លាយជាគូប្រជែថជាមួយរថយន្ត BYD Yangwang U8។ រថយន្តប្រភេទ PHEV off-road SUV មានសមត្ថភាពបើកបរក្នុងទឹក មួយនេះ ត្រូវបានគេរំពឹងនឹងដាក់លក់ជាមួយតម្លៃចាប់ផ្តើមពី ១៣៩.៩០០ យន់ ស្មើនឹងប្រហែល ១៩ ១៤០ ដុល្លារ។
រថយន្ត Zongheng G700 បានរក្សាការរចនារូបរាងបែបប្រអប់ជ្រុងដូចទៅនិងរូបរាងរបស់រថយន្ដ off-road ជាច្រើនទៀតផងដែរ។ ចំពោះទំហំរូបរាងផ្នែកខាងក្រៅរថយន្ដនេះមានប្រវែងតួខ្លួនសរុប ៥ ១៩៨មម ទទឹង ២ ០៥០មម កម្ពស់ ១ ៩៥៦មម ប្រវែងគម្លាតកង់មុខក្រោយ ២ ៨៧០មម និងកម្ពស់ពីបាតដីប្រវែង ៣២០មម។
រថយន្ដដំណើរការដោយប្រព័ន្ធ Kunpeng super-performance electric hybrid CDM-O របស់ក្រុមហ៊ុន Chery ដំណើរដោយម៉ូទ័រអគ្គិសនីចំនួនពីរ រួមបញ្ចូលជាមួយម៉ាស៊ីនចំណុះ ២.០Tឲ អាចផលិតកម្លាំងសរុប ៧៥១សេះនិងកម្លាំងរមួល ៧៩៥ ញូតុនម៉ែត្រ អាចជាន់ស្ទុះពីកុងទ័រ ០ ទៅ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ចាយពេលត្រឹមតែ ៤.៦ វិនាទី និងមានសមត្ថភាពអូសសណ្តោងអតិបរមាដល់ ២ ៥០០គីឡូក្រាម។ ។ Zongheng G70 បំពាក់មកជាមួយអាគុយ 4C Shenxing (LFP) ត្រូវបានផ្គត់ផ្គង់ដោយក្រុមហ៊ុន CATL គាំទ្រដល់ការសាកថ្មលឿន 800V អាចសាកថ្មពី ២០% ទៅ ៨០% ប្រើពេលត្រឹមតែ ១០នាទី។
រថយន្ត Zongheng G700 អាចបើកបរបានរយៈចម្ងាយ ១ ៤០០គីឡូម៉ែត្រ ពេលប្រើប្រាស់ថាមពលអគ្គិសនីលាយសាំង។ រថយន្តនេះស៊ីប្រេងត្រឹមតែ ១.៣៩ លីត្រ ក្នុង ១០០គីឡូម៉ែត្រ ដោយសារវាជារថយន្ដប្រភេទ plug-in hybrid។ យ៉ាងមិញក្រុមហ៊ុន Chery ក៏បានបង្ហាញផងដែរថា ម៉ូឌែល BEV បំពាក់មកជាមួយម៉ូទ័រអគ្គិសនីចំនួន៤ នឹងត្រូវបានដាក់លក់នៅពេលក្រោយ។
ចំពោះការឌីស្សាញរូបរាងខាងក្រៅ Zongheng G700 រចនាមកជាមួយរូបរាងទ្រវែងស្រដៀងទៅនិងរថយន្ដ Toyota Land Cruiser Prado និង Land Rover Defender។ ផ្នែកខាងមុខរចនាមកជាមួយមានប៉ាណាមួយផ្ទាំងធំ ចង្កៀងមុខ LED បន្ថែមជាមួយ សំបកកង់បែប off-road ។ នៅ្នផ្នែកខាងក្រោយបានបំពាក់មកជាមួយទ្វារបើកពីចំហៀង។ នៅលើដំបូលរថយន្ដបានភ្ជាប់មកជាមួួយកោងលើដំបូលជាស្រេច ដើម្បីសម្រួលដល់ការដឹកអីវ៉ាន់។ រថយន្ដនេះក៏បានបំពាក់មកជាមួយបូម ខ្យល់ (air suspension) អនុញ្ញាតឲ្យវាលើកកម្ពស់ផុសពីដីបាន ៣៥០មម និងអាចបន្ថយចុះមកបានដល់ ១៥០មមពីបាតដី ចំណុចនេះជាពិតជាពិសេស ផល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់។
ចូលមកដល់ផ្នែកខាងក្នុងរថយន្ត Jetour Zongheng G700 រចនាបែប (2+2+2) បានបំពាក់មកជាមួយបច្ចេកវិទ្យាទំនើបៗ ។ នៅផ្នែកខាងបំពាក់មកជាមួយអេក្រង់កំសាន្ត touchscreen ទំហំ ១៥.៦អុីញ កន្លែងសាកថ្មឥតប្រើខ្សែប្រព័ន្ធជំនួយការអ្នកបើកបររបស់ក្រុមហ៊ុន Huawei។ អ្វីកាន់តែពិសេស រថយន្ដនេះត្រូវបានរចនាមកអាចបើកបរទាំងលើគោក និងក្នុងទឹក ជាក់ស្ដែងក្នុងការធ្វើតេស្ស វាបើកបរក្នុងទឹកបានរហូរតដល់ ៤០នាទី៕