រថយន្ត Lynk & Co 03 Cyan Concept របស់ក្រុមហ៊ុនរថយន្តចិន Cyan Racing ដែលពីមុនមកមានឈ្មោះថា Polestar បានបង្កើនកំណត់ត្រាថ្មីមួយលើទីលានប្រណាំងរថយន្ត Nürburgring ក្នុងអាល្លឺម៉ង់។
រថយន្តនេះបានក្លាយជារថយន្តវិលកង់មុខ (Front-Wheel Drive) ដែលបើកបរលើគន្លងចម្ងាយជិត ២១ គីឡូម៉ែត្រដល់គោលដៅលឿនជាងគេ។ វាអាចសម្រេចការបើកបរនៅផ្នែក Nordshleife នៃទីលាន ដោយប្រើរយៈពេល ៧ នាទី ២០,១៤៣ វិនាទី។ ការបញ្ចប់នេះគឺលឿនជាងកំណត់ត្រាកាន់កាប់ដោយរថយន្ត Jaguar ប្រមាណ ៣ វិនាទី ហើយលឿនជាងរថយន្ត Renault ដែលឈរនៅចំណាត់ថ្នាក់លេខ ២ រយៈពេល ២៥ វិនាទី។
Lynk & Co 03 Cyan Concept គឺបំពាក់ដោយម៉ាស៊ីនកម្លាំង ៥២៨ សេះ ដោយលឿនដែលវារត់ជាមធ្យមនៅលើគន្លងខាងលើគឺ ១៧០,៤ គ.ម/ម៉។ រថយន្តនេះបើកបរដោយ Thed Bjork ជាម្ចាស់ជើងឯកប្រណាំងរថយន្តពិភពលោកឆ្នាំ ២០១៧៕