ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ កំពូលរថយន្ត Hyundai Palisade ឆ្នាំ២០២៣ បានមកដល់ព្រះរាជាណាចក្រកម្ពុជាហើយ

កំពូលរថយន្ត Hyundai Palisade ឆ្នាំ២០២៣ បានមកដល់ព្រះរាជាណាចក្រកម្ពុជាហើយ

នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ ក្រុមហ៊ុន ខេមកូ ម៉ូធ័រ ខមភេនី ដែលអតិថិជនស្គាល់ច្បាស់ថាជា ក្រុមហ៊ុន Hyundai Cambodia បានប្រកាសជាផ្លូវការនូវការមកដល់នៃកំពូលរថយន្ត Hyundai Palisade ឆ្នាំ២០២៣។

Hyundai Palisade បាន​ចេញ​លក់​ជា​លើក​ដំបូង​ក្នុង​ឆ្នាំ២០១៩ ដែល​ត្រូវ​បាន​ដាក់​នាម​ជា ​កំពូលរថយន្តSUV ដ៏ប្រណីត​មួយក្នុងព្រះរាជាណាចក្រកម្ពុជា​ ឥឡូវនេះបានត្រឡប់​មក​វិញម្តងទៀតកាន់តែល្អឥតខ្ចោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស៊េរីឆ្នាំ២០២៣ នៅតែរក្សានូវគុណភាពល្អដូចស៊េរីមុន ជាពិសេសមុខងារសុវត្ថិភាពដែលទទួលបានពានរង្វាន់ និងម៉ាស៊ីន V6 ដែលមានកម្លាំងខ្លាំង ចំណែកផ្ទៃខាងក្នុងក៏រក្សានូវភាពប្រណីតដូចគ្នា មានស្បែក Nappa ដ៏ស្រស់ស្អាត និងកុងទ័រឌីជីថលកាន់តែទំនើប ព្រមទាំងរីករាយជាមួយបទពិសោធន៍ថ្មី អារម្មណ៍ថ្មីក្នុងការធ្វើដំណើរ។

Hyundai Palisade គឺជាកំពូលរថយន្តប្រភេទ SUV ដ៏ប្រណីតដែលលេចធ្លោជាមួយនឹងរូបរាងទាន់សម័យ ធំទូលាយ ផ្នែកខាងក្នុងប្រណីតមានផាសុកភាព ដូច្នេះហើយកំពូលរថយន្តប្រភេទSUV ដ៏គួរឱ្យកត់សម្គាល់ពីក្រុមហ៊ុន Hyundai គឺស័ក្តិសមនឹងពាក្យថា First Class For You៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម