រថយន្តលោកពូទីន ចាប់ផ្ដើមលក់លើទីផ្សារតម្លៃចាប់ពី ២៧៤ ០០០ ដុល្លារ

កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ ហាង​លក់​រថយន្ត​ដំបូង​របស់​ម៉ាក​រថយន្ត​រុស្ស៊ី Aurus បាន​​បើក​សម្ពោធ​ជា​ផ្លូវ​ការ ដំណាល​គ្នា​នឹង​ការ​ចាប់​ផ្ដើម​លក់​រថយន្ត​ប្រណីត​របស់​ខ្លួន​លើ​ទីផ្សារ​ផង​ដែរ។

Aurus គឺ​​ម៉ាក​រថយន្ត​ដែល​លោក​ពូទីន ប្រធានាធិបតី​រុស្ស៊ី​ប្រើ​ប្រាស់​នា​ពេល​បច្ចុប្បន្ន​នេះ ដោយ​វា​បាន​បង្ហាញ​មុខ​លើក​ដំបូង​កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ ២០១៨ ក្នុង​ថ្ងៃ​ឡើង​កាន់​តំណែង​របស់​លោក​ ពូទីន។ រថយន្ត​នេះ​ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា “រថយន្ត​ពូទីន”។

ផ្ទាំងផ្សាយពាណិជ្ជកម្ម
រថយន្តលោកពូទីន

រថយន្ត​ដែល​ក្រុមហ៊ុន​​ Aurus បាន​ដាក់​តាំង​បង្ហាញ​នៅ​ហាង​លក់​ទី​មួយ​របស់​ខ្លួន គឺ​ជា​ម៉ូដែល Senat Sedan ដែល​វា​មាន​តម្លៃ​ចាប់​ផ្ដើម​ពី ២៧៤ ០០០ ដុល្លារ។ Senat Sedan មាន​រូបរាង​ដូច​គ្នា​នឹង​រថយន្ត​របស់​លោក​ពូទីន ប៉ុន្តែ​វា​មាន​ប្រវែង​ខ្លី​ជាង និង​មិន​មាន​សមត្ថភាព​ការពារ​គ្រាប់​នោះ​ទេ។

ក្រុមហ៊ុន​ Aurus នឹង​បន្ត​បញ្ចេញ​លក់​រថយន្ត​ច្រើន​ប្រភេទ​ទៀត ដោយ​នៅ​ចន្លោះ​ឆ្នាំ ២០២៤ ទៅ ២០២៥ ខាង​មុខ​គេ​រំពឹង​ថា​នឹង​មាន​វត្តមាន​រថយន្ត​អគ្គិសនី​ Hybrid ដំបូង​របស់​ក្រុមហ៊ុន​រុស្ស៊ី​នេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម