មកមើលវីដេអូបង្ហាញរូបរាងឡាន Rolls-Royce រុស្ស៊ី ពិតជាស្អាត និងទំនើបខ្លាំង (វីដេអូ)

ការបង្កើតក្រុមហ៊ុនរថយន្តប្រណីតមួយ ទាំងគ្មានបទពិសោធន៍ និងកេរ្តិ៍ឈ្មោះពីមុនមក គឺជាការប្រថុយប្រថានដ៏ធំមួយ ប៉ុន្តែក្រុមហ៊ុនរុស្ស៊ី Aurus Motors មិនខ្លាចឡើយ។

នាពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន Aurus Motors ទើបតែប្រកាសចេញលក់រថយន្តស៊េរីទំនើប និងប្រណីត ម៉ូដែល Senat ដែលមានរហស្សនាមថា Rolls-Royce រុស្ស៊ី ព្រោះតែមានរូបរាងស្រដៀងរថយន្ត Rolls-Royce Phantom សម្រាប់លក់ឱ្យតែមន្ត្រីរាជរដ្ឋាភិបាលប៉ុណ្ណោះ ប៉ុន្តែក្រោយមកនឹងដាក់លក់ឱ្យមហាជនដែលសម្បូរទ្រព្យប្រើប្រាស់ដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាការពិតណាស់ រថយន្ត Aurus Senat ប្រភេទ Base Model នឹងមានតម្លៃចាប់ពី ២៨០ ០០០ដុល្លារលើទីផ្សារប្រទេសរុស្ស៊ី។ វាបំពាក់ម៉ាស៊ីនសាំងចំណុះ ៤,៤លីត្រ Twin-turbo ទំហំ ៨ស៊ីឡាំង មានកម្លាំង ៥៩០សេះ និងម៉ូទ័រអគ្គិសនីមួយមានកម្លាំង ៦២សេះ។

វាប្រើប្រអប់លេខអូតូ ៩វគ្គ និង ប៉ុងពីរ AWD ដែលអាចរត់ពីកុងទ័រ ០ ដល់ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤,៩វិនាទី ហើយមានល្បឿនអតិបរមា ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង។ រថយន្តប្រភេទ Sedan ខ្នាតធំនេះមានទម្ងន់រហូតដល់ទៅ ៣តោនឯណោះ។

ចង់ដឹងថារថយន្តតម្លៃជិត ៣០ម៉ឺនដុល្លារខាងលើទំនើប និងប្រណីតយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម